VOV WorldVOV World
ជំនួបចរចារជាន់ខ្ពស់ជប៉ុន-ចិននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង
01/11/2015 08:03
(VOVworld)-នាព្រឹកថ្ងៃទី១វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បាន ចាកចេញពីជប៉ុនទៅកាន់កូរ៉េខាងត្បូង
ជំនួបចរចារជាន់ខ្ពស់ជប៉ុន-ចិននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង
(VOVworld)-នាព្រឹកថ្ងៃទី១វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បាន ចាក ចេញពីជប៉ុនទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមសន្និសិទកំពូលជប៉ុន -ចិន កូរ៉េខាង ត្បូង។ លោក Abe មានគំរោងជួបសន្ទនាដោយឡែកជាមួយនាយករដ្ឋ មន្ត្រីចិន Li Kequangនិងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ។ ថ្លែងមតិមុននឹង ឡើងយន្តហោះ នាយករដ្ឋមន្ត្រី Abe បានសង្កត់ធ្ងន់ថា ប្រទេស ទាំងបី ជប៉ុន ចិន និងកូរ៉េខាងត្បូង មានភារកិច្ចដ៏ធំធេងចំពោះសន្តិភាពនិង ភាពសម្បូរុងរឿងក្នុងតំ បន់។ ដោយហេតុនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី មាន បំណងថានៅក្នុងជំនួប លើកនេះ នឹងពិភាគ្សាដោយស្មោះត្រង់ដើម្បីនាំមក នូវអត្ថន័យសម្រាប់កិច្ចចរចារ នេះ។ នារសៀលថ្ងៃទី១វិច្ឆិកា បន្ទាប់ពីកិច្ចចរចារ ថ្នាក់ដឹកនាំទាំងបីនឹងនាំចេញ សេចក្តីថ្លែងការណ៍រួម ក្នុងនោះផ្តោតសំខាន់ទៅ លើបញ្ហានុយក្លៃអ៊ែររបស់ព្យុង យ៉ាងនិងវិធានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចរវាងភាគីទាំងបីផងដែរ៕

More