ជំនួបចរចារថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងរុស្ស៊ីនិងជប៉ុន
22/09/2015 08:15
(VOVworld) - នាថ្ងៃទី២១ កញ្ញា នៅរដ្ឋធានីម៉ូស្គូ រដ្ឋ មន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានមាន ជំនួបចរចារជាមួយសមភាគីជប៉ុនលោក Fumio Kishida សំដៅបង្កើនទំនាក់ទំនងទ្វេភាគី រួមមានការចុះហត្ថ លេខាលើសន្ធិសញ្ញាសន្តិភាព ទៀតផង។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងស្ដាំ)និងសមភាគីជប៉ុនលោក Fumio Kishida នៅជំនួបចរចារ (រូបថត៖Sputniknews) (VOVworld) - នាថ្ងៃទី២១ កញ្ញា នៅរដ្ឋធានីម៉ូស្គូ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានមានជំនួបចរចារជាមួយសមភាគីជប៉ុនលោក Fumio Kishida សំដៅ បង្កើនទំនាក់ទំនងទ្វេភាគី រួមមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទៀត ផង។ថ្លែងមតិបន្ទាប់ពីជំនួបចរចារនេះ លោក Lavrov បានឲ្យដឹងថា ភាគីទាំងពីរ សុទ្ធតែអះអាងនូវកិច្ចសហប្រតិបតិ្តការរវាងរុស្ស៊ីនិងជប៉ុនគឺសំដៅឆ្លើយតបនឹង ផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។លោក Lavrov ក៏បាន ទទួលស្គាល់ថា រវាងប្រទេសទាំងពីរនៅតែមានការខ្វែងគំនិតជា ច្រើន ប៉ុន្តែនឹង ខំប្រឹងប្រែងស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចយល់ ទទួលយកបាន។ រុស្ស៊ីនិងជប៉ុននឹងដំណើរការវង់ចរចារជាបន្តបន្ទាប់នៅថ្នាក់អនុរដ្ឋមន្រ្តីការបរទេស អំពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនាថ្ងៃទី៨ តុលាខាងមុខនៅទីក្រុង ម៉ូស្គូ៕
Related





