VOV WorldVOV World
ជំនួបសន្ទនាអំពីសន្តិសុខសមុទ្រលើកទី២
10/03/2014 10:59
(VOV)_នាថ្ងៃទី ១០ មិនា នៅរដ្ឋធានីហាណូយ បញ្ជាការដ្ឋានប៉ូលិសសមុទ្រវៀតណាមបានរួមសហការជាមួយស្ថាប័នកាត់បន្ថយការគំរាមគំហែងការពារជាតិអាមេរិក បានរៀបចំជំនួបប្រាស្រ័យពិភាក្សាអំពីសន្តិសុខ​សមុទ្រលើកទី២។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ត្រី Nguyen Van Tuong
ជំនួបសន្ទនាអំពីសន្តិសុខសមុទ្រលើកទី២
គ្រប់ក្រ​សួង ស្ថាប័នរបស់វៀតណាមត្រូវលើកកំពស់ចំណេះដឹងអំពី​នាវាចរណ៍ និងដោះស្រាយករណីជួយសង្គ្រោះលើសមុទ្រ(TTXVN) (VOV)_នាថ្ងៃទី ១០ មិនា នៅរដ្ឋធានីហាណូយ បញ្ជាការដ្ឋានប៉ូលិសសមុទ្រវៀត ណាមបានរួមសហការជាមួយស្ថាប័នកាត់បន្ថយការគំរាមគំហែងការពារជាតិអាមេរិក  បានរៀបចំជំនួបប្រាស្រ័យពិភាក្សាអំពីសន្តិសុខ​សមុទ្រលើកទី២។ ថ្លែងមតិនៅទីនេះ  ឧត្តមសេនីយ៍ត្រី Nguyen Van Tuong នាយកស្នងការនយោបាយ បញ្ជាការដ្ឋានប៉ូ លីសសមុទ្រវៀត​ណាម​បានលើកច្បាស់ថា៖ គោលដៅក្នុងជំនួបលើកនេះគឺជំរុញការ​រួមសហការ និងផ្លាស់ប្តូរព័ត៍មានរវាងស្ថាប័នអនុវត្តច្បាប់លើសមុទ្រ ​និងគ្រប់ក្រ​សួង ស្ថាប័នរបស់វៀតណាមត្រូវលើកកំពស់ចំណេះដឹងអំពី​នាវាចរណ៍  និងដោះ ស្រាយ ករណីជួយសង្គ្រោះលើសមុទ្រ និងអនុវត្តច្បាប់លើសមុទ្រ។ បណ្ដាដំណាង បានសង្កត់ធ្ងន់ថា៖ ការធ្វើសមាហរណកម្ម ​សហប្រតិបត្តិការជានិន្នការធំនាបច្ចុប្បន្ន  ដើម្បីដោះស្រាយរាល់បញ្ហា​សន្តិសុខលើទូទាំងពិភពលោក ដែលក្នុងនោះមានបញ្ហា សន្តិសុខ សុវត្ថិ​ភាពលើសមុទ្រផងដែរ៕

More