ជំរុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី
02/10/2015 08:10
Vovworld-នាថ្ងៃទី១តុលាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅអ៊ីតាលីលោក Cao Chinh Thien បានប្រគល់សារតាំង

ជំរុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី (VNP) Vovworld-នាថ្ងៃទី១តុលាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោក Cao Chinh Thien បានប្រគល់សារតាំងជូនប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella។ ប្រធានាធិបតីអ៊ីតាលីបានស្វាគមន៍រាល់សមិទ្ធិអំពីនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ សង្កត់ធ្ងន់លើ ទំនាក់ទំនងអ៊ីតាលី-វៀតណាមបានមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងអំឡុង ជាង៤០ឆ្នាំគិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត។ ប្រធានាធិបតី Sergio Mattarella បានអះអាងថា ទំនាក់ទំនងអ៊ីតាលី-វៀតណាមកំពុងអភិវឌ្ឍន៍ល្អ ប្រសើរអំពិវិស័យជាច្រើន។ ភាគីទាំងពីរត្រូវខំប្រឹងប្រែងឥតឈប់ឈរដើម្បីបន្ត អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕
Related





