VOV WorldVOV World
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃសឹង្ហបុរីស៊ីជម្រៅ
10/11/2015 07:18
Vovworld-នាថ្ងៃទី៩វិច្ឆិកានៅក្រុងហាណូយ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួង នគរបាល
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃសឹង្ហបុរីស៊ីជម្រៅ
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃសឹង្ហបុរីស៊ីជម្រៅ         Vovworld-នាថ្ងៃទី៩វិច្ឆិកានៅក្រុងហាណូយ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានជួបសន្ទនាជាមួយគណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃសឹង្ហបុរីដឹកនាំដោយលោក​Leo Yip អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ក្រសួង មហាផ្ទៃសឹង្ហបុរីដែលអញ្ចើញមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួម សន្និសីទទ្វេរភាគីថ្នាក់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លើកទី៨រវាងក្រសួងទាំងពីរ។ រដ្ឋមន្ត្រី នគរបាល​វៀតណាមបានសង្កត់ធ្ងន់ថា នាពេលខាងមុខភាគីទាំងពីរត្រូវបន្តជំរុញកិច្ច​ សហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសុវត្ថិភាពសំរាប់ពលរដ្ឋនៃ ​ប្រទេសទាំងពីរដែលកំពុងរស់នៅរៀនសូត្រនិងធ្វើការនៅប្រទេសនីមួយៗ។         មុននោះនៅសន្និសីទទ្វេរភាគីលើកទី៨ថ្នាក់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ អនុរដ្ឋមន្ត្រី ​អចិន្ត្រៃយ៍ក្រសួងនគរបាលវៀតណាមលោក Dang Van Hieu និងអនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ ក្រសួងមហាផ្ទៃសឹង្ហបុរី Leo Yip បានចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នាស្ដីពី កម្មវិធីសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលខាងមុខ៕