VOV WorldVOV World
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ស៊ីជម្រៅ
01/07/2015 06:50
Vovworld-បន្តដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ នាថ្ងៃទី៣០ មិថុនាគណៈ​ប្រតិភូ​ជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាម
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ស៊ីជម្រៅ
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ស៊ីជម្រៅ (VOV)         Vovworld-បន្តដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ នាថ្ងៃទី៣០មិថុនាគណៈ​ប្រតិភូ ​ជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយសមាជិកការិយាល័យ​នយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម​លោក Nguyen Thien Nhan បានជួបសន្ទនាជាមួយមជ្ឈដ្ឋានព្រឹទ្ធសមាជិកថ្នាក់​ដឹកនាំ​រដ្ឋសភាអាល្លឺម៉ង់ សំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង​ពីរ​ស៊ីជម្រៅ។ ​នៅបណ្ដាការ សន្ទនាភាគីទាំងពីរជឿជាក់កំរិតតំលៃប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគីនាបច្ចុប្បន្នទទួលបាន ជិត៨ពាន់លានដុល្លារអាមេរិកនឹងបន្ត​ កើនឡើងនាពេលខាងមុខ។ ភាគីទាំងពីរក៏ បានផ្លាស់ប្តូរចែករំលែកព័ត៌មាន​អំពី​​ស្ថានភាព​សិទ្ធិមនុស្សសេរីភាពខាងសាសនានិង បញ្ហាសមុទ្រខាងកើតផងដែរ។ ភាគីអាល្លឺម៉ង់សម្ដែងក្តីសង្ឃឹមអាចចុះ​ហត្ថលេខាលើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណាម-EU (EVFTA) ក្នុងឆ្នាំ​នេះ តាមរយៈនោះ ជំរុញថែមទៀតការ​ចូលរួម​​របស់វៀតណាមចូលមកទីផ្សារ EU។         នាយប់ថ្ងៃទី៣០មិថុនា គណៈប្រតិភូជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាម​បាន ​បញ្ចប់​យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចក្នុងរយៈពេល៣ថ្ងៃនៅអាល្លឺម៉ង់៕