VOV WorldVOV World
ជំរុញការនាំចេញមុខទំនិញកសិផលចូលសឹង្ហបុរី
06/10/2015 08:20
(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងមាន យោបល់បញ្ជាណែនាំ អំពីវិធានការជំរុញការនាំចេញ កសិផល ជលផលនិងស្បៀងអាហារវៀតណាម ចូល ទៅទីផ្សារសឹង្ហបុរី។
ជំរុញការនាំចេញមុខទំនិញកសិផលចូលសឹង្ហបុរី
(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងមានយោបល់បញ្ជាណែនាំអំពីវិធាន ការជំរុញការនាំចេញកសិផល ជលផលនិងស្បៀងអាហារវៀតណាម ចូលទៅទីផ្សារ សឹង្ហបុរី។តាមនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងធ្វើអធិ បតីជំនួបចរចារជា មួយសឹង្ហបុរីដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើ វិស័យកសិផលនិងជលផល។ក្រសួងឧស្សាហពាណិជ្ជកម្ម ទទួលខុសត្រូវក្នុងការ កសាងកម្មវិធីពន្លឿនពាណិជ្ជកម្មអំពីការជំរុញមុខទំនិញកសិផល ជលផលនិង ស្បៀងអាហារនៅទីផ្សារសឹង្ហបុរី​ ព្រមទាំងតភ្ជាប់អង្គភាព អាជីវកម្មដែលធ្វើសកម្ម ភាពក្នុងវិស័យនេះនៃប្រទេសទាំងពីរ។ សឹង្ហបុរីជារៀងរាល់ឆ្នាំនាំចូលរហូតដល់៩០%បរិមាណស្បៀងអាហារដើម្បីឆ្លើយ តបនឹងតម្រូវការនៅក្នុងប្រទេស។មុខទំនិញកសិផលស្នូលនានាដែលវៀតណាម នាំចេញទៅសឹង្ហបុរីនោះគឺបន្លែ កាហ្វេនិងម្រេច៕