VOV WorldVOV World
ជម្រុញការងារថែទាំជនក្រីក្រឲ្យរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព
15/10/2016 08:58
(VOVworld)-នាថ្ងៃទី១៧តុលាឆ្នាំ២០០០ មុននេះ១៦ឆ្នាំ សំដៅជួយជ្រោមជ្រែងទិវា ពិភពលោកប្រឆំាងភាពក្រីក្រនោះ រណសិរ្សមាតុភូមិវៀតណាមបានអនុវត្តចលនា
(VOVworld)-នាថ្ងៃទី១៧តុលាឆ្នាំ២០០០ មុននេះ១៦ឆ្នាំ សំដៅជួយជ្រោមជ្រែងទិវា  ពិភពលោកប្រឆំាងភាពក្រីក្រនោះ រណសិរ្សមាតុភូមិវៀតណាមបានអនុវត្តចលនា  “ទិវាដើម្បីជនក្រីក្រ” ដែលផ្សាភ្ជាប់ជាមួយនោះគឺមូលនីធិដើម្បីជនក្រីក្រលើទូទាំង ប្រ ទេស។ ហើយជារៀងរាល់ឆ្នាំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានអនុវត្តបំផុសចលនា ខែកំពូលដើម្បីជនក្រី ក្រ (ចាប់ ពីថ្ងៃទី១៧តុលាដល់ថ្ងៃទី១៨វិច្ឆិកា)។​អស់រយៈពេល១៥ឆ្នាំកន្លងមក  ប្រព័ន្ធមូលនីធិដើម្បីជន ក្រីក្របានរៃអង្គាស់ប្រាក់បានចំនួន១១ពាន់ពាន់លាន ដុង។​តាមនោះ ជួយឲ្យគ្រួសារ ៣៤ពាន់គ្រួមានលំនៅដ្ឋានល្អ មនុស្សជិត១៥០ ពាន់នាក់ទទួលបានការជួយឧបត្ថម្ភ ធ្វើផលិតកម្ម និងប្អូនៗ៣០០ពាន់នាក់មាន ស្ថានភាពលំបាកបានទៅសាលារៀន។ អញ្ជើញផ្តល់សំភាសន៍អ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាម ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Nguyen Thien Nhan បានឲ្យដឹងថា៖         “យោងតានបទដ្ឋានថ្មី  លើទូទាំងប្រទេសមានគ្រួសារក្រីក្រជាង ២,៣លាន គ្រួ។ នាពេលខាងមុខ វៀតណាមបានអនុវត្តការចលនាដោយពាក្យស្លោកសំខាន់ គឺរួម បញ្ចូលប្រភពកម្លាំង។ ប្រភពកម្លាំងរបស់រដ្ឋ​ ប្រភពកម្លាំងរបស់ក្រុមគ្រួសារ ផ្ទាល់ ប្រភព កម្លាំងរបស់សង្គម តាមរយៈការចលនារបស់រណសិរ្សនិងអង្គភាព ជាសាមជិក ជាពិសេសគឺមូលនីធិដើម្បីជនក្រីក្រ។ យើងខ្ញុំជឿជាក់ថា អង្គភាពអា ជីវកម្មនានានិង ប្រជាជនទូទាំងប្រទេសរួមជាមួយការរួមចំណែកថ្មី ការច្នៃប្រឌិត ថ្មីនោះ ការចលនាថៃទាំ សម្រាប់ជនក្រីក្រដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយ និរន្តរភាព រួមចំណែកកសាង ជនបទថ្មី ហើយនឹងទទួលបានលទ្ធផលល្អថែម ទៀតក្នុងឆ្នាំ២០១៦នេះនិងរយៈពេល ៥ឆ្នាំខាងមុខ”៕