VOV WorldVOV World
ជំរុញការបើកជើងហោះហើរចំនួន៧ទៅកាន់ទីក្រុង Can Tho
12/02/2014 10:32
(VOV)_ជើងហោះហើរចំនួន៧ទៅកាន់ទីក្រុង Can Tho ត្រូវបាន​បើក រួមមានគឺ៖ Can Tho – Da Nang, Can Tho – Lam Dong , Can Tho – Khanh Hoa, Can Tho - តៃវ៉ាន់(ចិន), Can Tho -កូរ៉េខាងត្បូង, និង Can Tho -សៀមរាប (កម្ពុជា)។
ជំរុញការបើកជើងហោះហើរចំនួន៧ទៅកាន់ទីក្រុង Can Tho
អាកាសយានដ្ឋានអន្តរជាតិ Can Tho (http://cantho.gov.vn) (VOV)_ជើងហោះហើរចំនួន៧ទៅកាន់ទីក្រុង Can Tho ត្រូវបាន​បើក រួមមានគឺ៖ Can Tho – Da Nang, Can Tho – Lam Dong , Can Tho – Khanh Hoa, Can Tho - តៃវ៉ាន់(ចិន), Can Tho -កូរ៉េខាងត្បូង, និង Can Tho -សៀមរាប (កម្ពុជា)។ នេះគឺជាព័ត៍មានដែលត្រូវ បានលើកឡើង​ក្នុង​កិច្ចប្រជុំពិភាក្សាអំពីផែនការរៀបចំសន្និសីទជំរុញការបើកជើង ហោះហើរ​ក្នុងប្រទេសនិងអន្តរជាតិ ទៅកាន់ទីក្រុង Can Tho នារសៀលថ្ងៃទី​ ១២ កុម្ភះ នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។ ដំណាងទីក្រុង Can Tho  និងគណៈ កម្មាធិការទទួលបន្ទុកណាមបូខាងលិច និង​អាកាស​យានដ្ឋានអន្តរជាតិ Can Tho បានអោយដឹងថា៖ ការរៀបចំសន្និសីទ​លើក​នេះដើម្បីធ្វើអាជីវកម្ម​អាកាសយានដ្ឋាន អន្តរជាតិ Can Tho ប្រកបដោយ​ប្រសិទ្ធិ​ភាព បង្កើនការតភ្ជាប់សេវាកម្មទេសចរណ៍  ផ្លាស់ប្តូរពាណិជ្ជកម្ម​រវាង​តំបន់​ វាលទំនាបទន្លេ Cuu Long  ជាមួយតំបន់ផ្សេងៗទៀត ក្នុងនិង​ក្រៅប្រទេស ទាក់ទាញនិងបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិននានា មកកាន់ វាលទំនាបទន្លេ Cuu Long  ផងដែរ៕