VOV WorldVOV World
ជម្រុញការរៀនសូត្រនិងធ្វើតានសតិអារម្មណ៍សីលធម៌និងរចនាបទលោកប្រធានហូជីមិញ
17/05/2016 06:21
(VOVworld)-អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នា ថ្ងៃទី១៥ឧសភាបានចុះហត្ថលេខាលើសារាចរណ៍លេខ ០៥
ជម្រុញការរៀនសូត្រនិងធ្វើតានសតិអារម្មណ៍សីលធម៌និងរចនាបទលោកប្រធានហូជីមិញ
ទិដ្ឋភាពនៃសន្និសីទ (VOVworld)-អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នាថ្ងៃ ទី១៥ឧសភាបានចុះហត្ថលេខាលើសារាចរណ៍លេខ ០៥ របស់ការិយាល័យ នយោ បាយស្តីពី ការជម្រុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទ លោកប្រធានហូជីមិញ។ តាមនោះ​គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្ស នានា រដ្ឋអំណាចតំបន់ និងអង្គការនយោបាយសង្គមត្រូវជ្រួតជ្រៀប និងអនុវត្តល្អ ការងារជម្រុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និង រចនាបទលោក ប្រធានហូជីមិញ នឹងនាំការងារនេះទៅជាការងារប្រចាំសម្រាប់ គណៈកម្មាធិការបក្ស គ្រប់ជាន់ថ្នាក់ រដ្ឋអំណាចតំបន់ជាដើម។         ក្នុងឱកាសនេះដែរ ការសែត Nhan dan មានបទវិចារណកថា​ស្តីពី “ការរៀន សូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញ​ជាការ បញ្ជាពីបេះដូងយើងម្នាក់ៗ”។ ហើយក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៧ឧសភា កាសែត Quan doi Nhan dan ក៏ចេញផ្សាយបទវិចារណកថា ស្តីពី “ម្ចាស់ការរៀនសូត្រ ជាប្រចាំ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ​” ផងដែរ៕