VOV WorldVOV World
ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌា
09/06/2014 10:47
(VOVworld) - លោក Vuong Dinh Hue សំដែងក្ដីសប្បាយ រីករាយដោយយល់ឃើញថា ទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត វៀតណាម-ឥណ្ឌាកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា​ ជា ពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ អគ្គលេខាបក្សគុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅឥណ្ឌានាខែវិច្ឆិការ ឆ្នាំ២០១៣។
ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌា
(VOVworld) - នាព្រឹកថ្ងៃទី៩ មិថុនា​ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំវៀតណាមលោកស្រី Preeti Saran ប្រធានគណកម្មាធិការ សេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Vuong Dinh Hueសំដែងក្ដីសប្បាយរីករាយ ដោយយល់ឃើញថា ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌាកំពុង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា​ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ អគ្គលេខាបក្សគុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅឥណ្ឌា នាខែវិច្ឆិការ ឆ្នាំ២០១៣។លោក Vuong Dinh Hue ស្នើរថា លើថានៈរបស់ខ្លួន​  លោកស្រីឯកអគ្គរដ្ឋទូត នឹងបន្តនាំចេញលាតក្រដាងរាល់វិធានការជាក់ស្ដែង  សំដៅជំរុញខ្លាំងក្លារទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌាថែមទៀត។ ប្រធាន គណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Vuong Dinh Hue នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោកស្រី Preeti Saran រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Preeti Saran សង្កត់ធ្ងន់ថា ឥណ្ឌាជានិច្ចកាល ធ្វើរអស់កម្លាំងកាយចិត្តដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្រ្តជាមួយវៀតណាម​ កាន់តែអភិវឌ្ឍន៍ស៊ីជម្រៅនិងប្រកបដោយផលប្រយោជន៍នៃប្រទេសទាំង២។