VOV WorldVOV World
ជំរុញខ្លាំងការស្វែងរកទាហានអាមេរិកដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម
05/02/2015 11:09
(VOVworld) - នាថ្ងៃទី៥ កុម្ភៈ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយលោកស្រី Ann Mills Griffiths ប្រធានសម្ព័ន្ធគ្រួសារស្វែងរកទាហានអាមេរិក ត្រូវបាត់ខ្លួនក្នុងសង្គ្រាម នៅវៀតណាម។
ជំរុញខ្លាំងការស្វែងរកទាហានអាមេរិកដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម
(VOVworld) - នាថ្ងៃទី៥ កុម្ភៈ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តី ក្រសួង ការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយលោកស្រី Ann Mills Griffiths ប្រធានសម្ព័ន្ធគ្រួសារស្វែងរកទាហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាម នៅវៀតណាម។នៅជំនួបនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ ថា ក្នុងបណ្ដា ឆ្នាំកន្លងទៅ វៀតណាមនិងអាមេរិកបានសកម្មសហការ ខំប្រឹង ប្រែងក្នុងការ ស្វែងរកទាហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម។ អិដ្ឋធាតុរបស់ ទាហានអាមេរិករាប់រយនាក់ ត្រូវបានប្រគល់សំរាប់ភាគីអាមេរិក ធ្វើមាតុភូមិនិវត្តន៍។ លោកស្រី Ann Mills Griffiths បានវាយតំលៃខ្ពស់ចំពោះរាល់ លទ្ធផលដែល ភាគីទាំង២ទទួលបានក្នុងការងារនេះព្រមទាំងថ្លែងអំណរគុណ យ៉ាងស្មោះសរចំពោះវៀតណាមអំពី កិច្ចសហប្រតិបតិ្តការក្នុងអំឡុងបណ្ដា ឆ្នាំកន្លងទៅ រួមចំណែកជំរុញ ទំនាក់ទំនងការទូតរវាងប្រទេសទាំង២៕