VOV WorldVOV World
ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាខ្ពស់វៀតណាម-អ៊ីស្រាអ៊ែល
21/02/2017 11:17
(VOVworld) - នាព្រឹកថ្ងៃទី២១ កុម្ភៈ​នៅរដ្ឋធានី ហាណូយ ប្រធានរដ្ឋវៀតណាម លោកTran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធ ក្រុមហ៊ុន IMI Systems Ltd. របស់អ៊ីស្រាអ៊ែលលោក Yitzhak Aharonovitch ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាខ្ពស់វៀតណាម-អ៊ីស្រាអ៊ែល
ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ)ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន IMI Systems លោក Yitzhak Aharonovitch (រូបថត៖VOV) (VOVworld) - នាព្រឹកថ្ងៃទី២១ កុម្ភៈ​នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម  លោកTran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន  IMI Systems Ltd. របស់អ៊ីស្រាអ៊ែលលោក Yitzhak Aharonovitch ដែលកំពុងមក បំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Tran Dai Quang បាន សំដែងគោលបំណងថា នាពេលខាងមុខ លោក Yitzhak Aharonovitch បន្តរួមវិភាគ ទានក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរឲ្យកាន់តែស៊ីជំរៅថែម ទៀត។លោកប្រធានរដ្ឋវៀតណាមវាយតំលៃខ្ពស់ ចំពោះបច្ចេកវិទ្យាការពារជាតិ របស់អ៊ីស្រាអ៊ែល ហើយស្នើឲ្យភាគីទាំងពីរសហ ប្រតិបត្តិការតាមទិសផ្ទេរប្រគល់ បច្ចេកវិទ្យាខ្ពស់ សហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍន៍។ រីឯខ្លួនវិញ លោក Yitzhak  Aharonovitch មានគោលបំណងបើកទូលាយកិច្ចសហ ប្រតិបត្តិការជាមួយវៀត ណាមលើវិស័យនានាដូចជាធានាសន្តិសុខព្រលាន យន្តហោះ ប្រឆាំងភេរវកម្ម និងអប់រំបណ្ដុះបណ្ដាល៕