VOV WorldVOV World
ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុយុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម
21/05/2013 07:05
(VOV)_នារសៀលថ្ងៃទី២០ ឧសភា ឧត្តមសេនីឯកNguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយ​​ឧបការីរងនៃរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក ទទួលបន្ទុកអំពីបញ្ហា​ POW/MIA លោក W.M. Winfield ដែលកំពុងមកបំពេញទស្សនកិច្ច​នៅ​វៀតណាម។ ឧត្តមសេនីឯកNguyen Chi Vinh បានជឿជាក់ថា÷ ដំណើរ​ទស្សន​កិច្ច​លើក​នេះនៅវៀតណាម របស់លោក W.M. Winfield នឹងរួមចំ​ណែក​ជំរុញ​សកម្មភាពស្វែងរកអិដ្ឋធាតុយុទ្ធជននៃប្រទេសទាំងពីរដែល​ត្រូវ​បាត់ខ្លួនក្នុងសង្គ្រាម ទទួលបានលទ្ធផលល្អប្រសើជាច្រើន។
ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុយុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម
           (VOV)_នារសៀលថ្ងៃទី២០ ឧសភា ឧត្តមសេនីឯក Nguyen Chi Vinh អនុរដ្ឋ មន្ត្រី ក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយ​​ឧបការីរងនៃ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក ទទួលបន្ទុកអំពីបញ្ហា​ POW/MIA លោក   W.M. Winfield ដែលកំពុងមកបំពេញទស្សនកិច្ច​នៅ​វៀតណាម។ ឧត្តមសេនីឯក Nguyen Chi Vinh បានជឿជាក់ថា÷ ដំណើរ​ទស្សន​កិច្ច​លើក​នេះនៅវៀតណាម  របស់លោក W.M. Winfield នឹងរួមចំ​ណែក​ជំរុញ​សកម្មភាពស្វែងរកអិដ្ឋធាតុយុទ្ធ ជននៃ ប្រទេសទាំងពីរដែល​ត្រូវ​បាត់ខ្លួនក្នុងសង្គ្រាម ទទួលបានលទ្ធផលល្អប្រ សើជាច្រើន។ អនុរដ្ឋមន្ត្រី ​Nguyen Chi Vinh ក៏បានស្នើភាគីអាមេរិក និងលោក  W.M. Winfield បន្ត​ស្រាវជ្រាវ ​នាំចេញការផ្តើមគំនិតថ្មី ដើម្បីជំរុញខ្លាំងសកម្មភាព ស្វែងរកអិដ្ឋធាតុ​យុទ្ធជន​នៃប្រទេសទាំងពីរ ដែល​បាត់ខ្លួនក្នុងសង្គ្រាម ក៏ដូចជា​  រួម​សហការជាមួយ​វៀតណាម ដោះស្រាយរាល់បញ្ហាផលវិបាកនៃ​សង្គ្រាម ដូច ជា÷​រុករកបំផ្លាញ់គ្រាប់បែកមីន ជួយឧបត្ថម្ភ​មនុស្សធម៌…។ល៕ វៀតណាមនិងអាមេរិកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុ យុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម(TTXVN)