ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យច្បាប់និងតុលាការរវាងវៀតណាមនិងចិន
22/09/2016 11:50
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ក្រសួង យុត្តិធម៌វៀតណាម គណៈប្រតិភូនៃក្រសួងយុត្តិធម៌ ចិន ដឹកនាំដោយលោក Lu En Guang ប្រធានផ្នែក នយោបាយក្រសួងយុត្តិធម៌ចិន បានមកបំពេញ ដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ កញ្ញាឆ្នាំ២០១៦។

ប្រធានផ្នែកនយោបាយក្រសួងយុត្តិធម៌ចិនលោក Lu En Guang (ខាងឆ្វេង)ទទួលអំណោយអនុស្សាវរីយ៍គឺគំនូរលោកប្រធានហូជីមិញពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមលោក Le Thanh Long (រូបថត៖phapluat.vn) (VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងយុត្តិធម៌វៀតណាម គណៈ ប្រតិភូនៃក្រសួងយុត្តិធម៌ចិន ដឹកនាំដោយលោក Lu En Guang ប្រធានផ្នែក នយោបាយក្រសួងយុត្តិធម៌ចិន បានមកបំពេញដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ កញ្ញាឆ្នាំ២០១៦។នៅជំនួបសន្ទនាជាមួយគណៈប្រតិភូ ចិននាព្រឹកថ្ងៃទី២២ កញ្ញា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាមលោក Le Thanh Long បានអះអាងនូវគោលនយោបាយមុនក៏ដោយជាក្រោយរបស់បក្ស រដ្ឋា ភិបាលវៀត ណាម ក្នុងការជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យ រវាងវៀតណាមនិងចិន។លោករដ្ឋមន្រ្តីមានគោលបំណងថា ប្រទេសទាំងពីរចាំបាច់ ត្រូវពង្រីកថែមទៀតនូវប្រពៃណីសាមគ្គីភាពមិត្តភាព បង្កើនកិច្ចសហប្រតិបតិ្តការ គ្រប់គ្រងនិងដោះស្រាយយ៉ាងល្អនូវការខ្វែងគំនិត ដោយឈរលើមូលដ្ឋានគោរព អធិបតេយ្យភាព ផលប្រយោជន៍ត្រឹមត្រូវរបស់គ្នា សមស្របនឹងច្បាប់អន្តរជាតិ រួមគ្នាកសាងបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។ រីឯខ្លួនវិញ ប្រធានផ្នែកនយោបាយក្រសួងយុត្តិធម៌ចិនលោក Lu En Guang ចាត់ទុកថា នាពេលខាងមុខ ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីចាំបាច់ត្រូវបង្កើន ការផ្លាស់ប្ដូរគណៈប្រតិភូ អ្នកជំនាញការ ចែករំលែកព័ត៌មានស្ដីអំពីបញ្ហាដែល ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា បន្តស្រាវជ្រាវដើម្បីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងថ្មីៗរវាងក្រសួងទាំងពីរ៕
Related





