VOV WorldVOV World
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង
05/08/2018 09:07
(VOVWORLD) - នាពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង បាន អភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ជួបសំណេះសំណាលទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ G7 (រូបថត៖ TTXVN) ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំអាហ្វ្រិកខាងត្បូងលោក Vu Van Dung បានសង្កត់ធ្ងន់ទៅលើ ជំនួបកំពូលរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាមួយ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នៅខាងក្រៅកិច្ចប្រជុំ ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) នាពេលថ្មីៗនេះនៅ ប្រទេសកាណាដា ក្នុងនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរវិធានការបើកទូលាយកិច្ច សហប្រតិបតិ្តការ ពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។         ស្ដីពីសកម្មភាពរបស់ស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១៨ ឯកអគ្គរដ្ឋទូតលោក Vu Van Dung ឲ្យដឹងថា ឆ្នាំនេះជាឆ្នាំគម្រប់រយៈ២៥ ឆ្នាំបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាមជាមួយអាហ្វ្រិកខាងត្បូង។ ស្ថានទូត វៀតណាមកំពុងរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួប ព្រឹត្តការណ៍សំខាន់នេះ ដូចជាពិព័រណ៍គំនូរប្រេងអំពីទឹកដី មនុស្សវៀតណាម ចូលរួមផ្សារណាត់ ពាណិជ្ជកម្មអន្តរជាតិអាហ្វ្រិកខាងត្បូង SAITEX និងដំណើរការសិក្ខាសលា ពន្លឿនពាណិជ្ជកម្មនៅទីក្រុង Johannesburg និង Cape Town៕

More