ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន។
19/07/2013 08:44
VOV-នារសៀលថ្ងៃទី១៨កក្កដានៅទីក្រុងតូក្យូ-ជប៉ុន ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានសហការជាមួយក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន រៀបចំវេទិការសន្ទនាសេដ្ឋកិច្ចវៀតណាម-ជប៉ុនលើកទី៧។

វេទិការសន្ទនាសេដ្ឋកិច្ចវៀតណាម-ជប៉ុនលើកទី៧។ (vov.vn) VOV-នារសៀលថ្ងៃទី១៨កក្កដានៅទីក្រុងតូក្យូ-ជប៉ុន ស្ថានទូតវៀតណាម ប្រចាំនៅជប៉ុនបានសហការជាមួយក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន រៀប ចំវេទិការសន្ទនាសេដ្ឋកិច្ចវៀតណាម-ជប៉ុនលើកទី៧។ នេះជាសកម្មភាពស្ថិត ក្នុងកម្មវិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម ជាមួយជប៉ុន។ ថ្លែងមតិបើកវេទិការ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung បានចាត់ទុកថារដ្ឋាភិបាលនិងអង្គភាពអាជីវកម្មជប៉ុន តាមរយៈបណ្ដាខ្ទង់ជំនួយអភិវឌ្ឍន៍និងវិនិយោគផ្ទាល់បានរួមចំណែកយ៉ាង សកម្មក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិវៀតណាម។ រីឯបណ្ឌិត Etsuro Honda ទីប្រឹក្សាខុទ្ទការល័យគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល ជប៉ុនបានចាត់ទុកថា ជប៉ុន គឺជាខឿនសេដ្ឋកិច្ចខ្លាំងក្លាមួយនឹងជាកត្តាជំរុញបណ្ដាអង្គភាពអាជីវកម្មជប៉ុន វិនិយោគទៅឯបរទេស ក្នុងនោះវៀតណាមជានិច្ចកាលត្រូវបានចាត់ទុកជា អាស័យដ្ឋានវិនិយោគគួរឲ្យទាក់ទាញរបស់អង្គភាពអាជីវកម្មជប៉ុន៕
Related






