ជំរុញកំណែទម្រង់ដើម្បីរដ្ឋាភិបាលមួយស្ថាបនា
16/06/2017 10:45
(VOVWORLD) - នេះជាប្រធានបទនៃសិក្ខាសាលាប្រកាសរបាយការណ៍ប្រចាំឆ្នាំ ស្ដីអំពីសេដ្ឋកិច្ចវៀតណាម ២០១៧ លើកទី៩ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ។ថ្លែងមតិនៅទីនេះ បណ្ឌិត Nguyen Truc Le នាយិការង មហាវិទ្យាល័យសេដ្ឋកិច្ច

ជំរុញកំណែទម្រង់ដើម្បីរដ្ឋាភិបាលមួយស្ថាបនា នេះជាប្រធានបទនៃសិក្ខាសាលាប្រកាសរបាយការណ៍ប្រចាំឆ្នាំ ស្ដីអំពីសេដ្ឋកិច្ចវៀតណាម ២០១៧ លើកទី៩ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ។ថ្លែងមតិនៅទីនេះ បណ្ឌិត Nguyen Truc Le នាយិការង មហាវិទ្យាល័យសេដ្ឋកិច្ច បានអោយដឹងថា៖លក្ខណះពិសេសរបស់របាយការណ៍នេះគឺជាការស្រាវជ្រាវមានចរិតលក្ខណះបរានុម័ត ឯករាជ្យ ស្រាវជ្រាវអំពីសេដ្ឋកិច្ចសកល និងវៀតណាម។ ក៏នៅសិក្ខាសាលា លោក Ruediger Vincent Graichen នាយកវិទ្យាស្ថាន Friedrich Nauman Foundation ( FNF) ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា៖ មូលនិធិ FNFជួយឧបត្ថម្ភការផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីសេដ្ឋកិច្ចវៀតណាម និងជឿជាក់ថា៖របាយការណ៍នេះនឹងរួមចំណែកសកម្មក្នុងដំណើការកំណត់គោលនយោ បាយ និងលើកទឹកចិត្តការពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលខឿនសេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខដែរ៕
Related





