VOV WorldVOV World
ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា
30/10/2015 10:12
Vovworld-សន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដា ខេត្តព្រំដែនវៀត​ណាម-កម្ពុជាលើកទី៨បានប្រព្រឹត្តទៅ នាថ្ងៃទី២៨តុលានៅទីក្រុងហូជីមិញ។
ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា (VNP)         Vovworld-សន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តព្រំដែនវៀត​ណាម -កម្ពុជាលើកទី៨បានប្រព្រឹត្តទៅនាថ្ងៃទី២៨តុលានៅទីក្រុងហូជីមិញ ក្រោមសហ អធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក ​Pham Binh Minh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាសម្ដេចសខេង។         ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាននៅខាងក្រៅសន្និសីទ នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Le Viet Trung ប្រធាន​ក្រុម SOM វៀតណាមបានឲ្យដឹងថា នេះជាយន្តការសហប្រតិបត្តិការសំខាន់ ទាក់ទិនផ្ទាល់ដល់ ​បណ្ដាខេត្តព្រំដែនវៀតណាម-កម្ពុជា។ ភាគីទាំងពីរបាន​ឯកភាព​ទិសដៅ​សហប្រតិប ត្តិ​ការនាពេលខាងមុខ ក្នុងនោះមានការដែល​បន្ត​កែលំអរគោលនយោបាយក្របខ័ណ្ឌ​ គតិយុត្តិនៅថ្នាក់មជ្ឈឹមក្នុងវិស័យពាណិជ្ជកម្មហិរញ្ញវត្ថុជាដើម។ ទន្ទឹមនឹងនោះភាគី ទាំង​ពីរ​ព្រមព្រៀងកសាងគ្រប់គ្រងល្អ​កិច្ចការបោះបង្គោលព្រំខ័ណ្ឌសីមារទន្ទឹមនឹង នោះ​ជំរុញ​កិច្ចការ​បោះបង្គោលខ័ណ្ឌ​សីមារព្រំដែនតាមផែនការដែលបានដាក់ចេញ។         រីឯរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជាលោកព្រំសុខាប្រធានក្រុម SOM បាន​ឲ្យ​ ដឹងថា ចំណុចលេចធ្លោបំផុតក្នុងសម័យប្រជុំលើកនេះបើប្រៀបនឹង​លើក​មុនគឺភាគី​ ទាំង​ពីរបង្កលក្ខណៈងាយស្រួលដើម្បីលើកកំពស់ថែមទៀតកិច្ច​សហប្រតិបត្តិការអំពី ​សេដ្ឋកិច្ច​រវាងប្រជាជននៃប្រទេសទាំងពីរ៕