VOV WorldVOV World
ជនចំណាកស្រុកចំនួន១,៤លាននាក់ហូរចូលអឺរ៉ុបក្នុងឆ្នាំ២០១៥-២០១៦
02/10/2015 09:42
(VOVworld) - អគ្គស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកជន ចំណាកស្រុក (UNHCR) បានឲ្យដឹងថា ស្ថាប័ននេះគ្រោងនឹងទទួលជនចំណាក ស្រុកនិងជនភៀសខ្លួនចំនួន៧សែននាក់ទៅកាន់អឺរ៉ុប តាយរយៈផ្លូវទឹកឆ្លងមេឌីទែរ៉ាណេក្នុងឆ្នាំនេះ ហើយមានផែនការទទួលបរិមាណស្មើគ្នាក្នុងឆ្នាំ២០១៦។
ជនចំណាកស្រុកចំនួន១,៤លាននាក់ហូរចូលអឺរ៉ុបក្នុងឆ្នាំ២០១៥-២០១៦
ជនចំណាកស្រុកប្រមូលផ្ដុំនៅស្ថានីយ៍មួួយនៅអាល្លឺម៉ង់ (រូបថត៖AFP/TTXVN) (VOVworld) - អគ្គស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកជនចំណាក ស្រុក (UNHCR) បានឲ្យដឹងថា ស្ថាប័ននេះគ្រោងនឹងទទួលជនចំណាកស្រុកនិងជន ភៀសខ្លួនចំនួន៧សែននាក់ទៅកាន់អឺរ៉ុបតាយរយៈផ្លូវទឹកឆ្លងមេឌីទែរ៉ាណេក្នុងឆ្នាំ នេះ ហើយមានផែនការទទួលបរិមាណស្មើគ្នាក្នុងឆ្នាំ២០១៦។អ្នក នាំពាក្យ UNHCR   លោក Adrian Edwards បានអះអាងថា តួរលេខនេះគឺពឹងផ្អែក ទៅលើបរិមាណជន ភៀសខ្លួនដែលកំពុងមានបំណងទៅកាន់អឺរ៉ុបដោយរបៀប ឆ្លងមេឌីទែរ៉ាណេ។ ជាមួយគ្នានោះ ស្ថានភាពជំលោះនិងអំពើហឹង្សានៅមជ្ឈមណ្ឌលជនភៀសខ្លួន កំពុងដាក់ចេញបញ្ហាសន្តិសុខជាច្រើនសំរាប់ប្រទេសម្ចាស់នានា។នាថ្ងៃទី១ តុលា  ប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងថា ជនភៀសខ្លួនស៊ីរីនិងអាហ្គានីស្ថានចំនួន២០០នាក់ នៅមជ្ឈមណ្ឌលសង្គ្រោះមួយនៅទីក្រុង Hamburg បានប៉ះទង្គីចគ្នា បណ្ដាលឲ្យ ជន ៤នាក់រងរបួស។នេះជាការប៉ះទង្គីចទី៣ក្នុងត្រឹមមួយសប្ដាហ៍នៅមជ្ឈមណ្ដលជន ភៀសខ្លួនរបស់អាល្លឺម៉ង់ប៉ុណ្ណោះ ដែលជាទីមកដល់ជួរមុខនៅអឺរ៉ុបរបស់ជន ភៀស ខ្លួននិងជនចំណាកស្រុកនាបច្ចុប្បន្ន៕