ជនចំណាកស្រុកចូលទៅទ្វីបអឺរ៉ុបអាចឡើងដល់ទៅ១លាននាក់ក្នុងឆ្នាំ២០១៦
10/01/2016 08:36
(VOVworld) - រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាករណ៍ថា បរិមាណជនចំណាកស្រុកចូលទៅទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០១៦ អាចកើនឡើងដល់ទៅ១លាននាក់ ក្នុងនោះ ភាគច្រើន ជនចំណាកស្រុកនៅបន្តស្វែងរកវិធានការ ទៅកាន់អាល្លឺម៉ង់។

បរិមាណជនចំណាកស្រុក ចូលទៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៦អាចកើនឡើងដល់ទៅ១លាននាក់ (រូបថត៖AFP/TTXVN) (VOVworld) - រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាករណ៍ថា បរិមាណជនចំណាកស្រុក ចូលទៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៦ អាចកើនឡើងដល់ទៅ១លាននាក់ ក្នុងនោះភាគ ច្រើន ជនចំណាកស្រុកនៅបន្តស្វែងរកវិធានការទៅកាន់អាល្លឺម៉ង់។តួរលេខពោល ខាង លើត្រូវបានប្រកាសដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Ole Schroder ក្នុងជំនួបសន្ទនានៅទីក្រុងព្រុចសែលជាមួយសមភាគីស៊ុយអែត ដាណឺ មាក់និងស្នងការទទួលបន្ទុកបញ្ហាជនចំណាកស្រុកទ្វីបអឺរ៉ុបលោក Dimitris Avramopoulos។នៅទីនេះ លោក Schroder បានរិះគន់គណៈកម្មាធិការអឺរ៉ុប (EC) ដោយសារវិធានការត្រូវបានអនុវត្តន៍សំដៅកាត់បន្ថយបរិមាណជនចំណាកស្រុក ចូលទៅអឺរ៉ុបរហូតដល់ពេលនេះមិនទាន់សរឲ្យឃើញប្រសិទ្ធិភាពនៅឡើយ។ នាបច្ចុប្បន្ន ជារៀងរាល់ថ្ងៃមានជនចំណាកស្រុកជាមធ្យមចំនួន៤ពាន់នាក់ពីទួរគី ចូលទៅក្រិចដើម្បីបន្តទៅកាន់ប្រទេសអឺរ៉ុបផ្សេងៗទៀត៕
Related




