ជនអាមេរិកមានការព្រួយបារម្ភអំពីនិន្នាការភេរវកម្មក្នុងប្រទេស
18/03/2015 10:08
(VOVworld)-រួមជាមួយបណ្តាបញ្ហាសេដ្ឋកិច្ច បញ្ហា សន្តិសុខនៅតែជាការយកចិត្ត ទុកដាក់ចម្បងរបស់ ប្រជាជនអាមេរិក។

កងកម្លាំងសន្តិសុខរួមជាមួយឆ្កែជំនាញកំពុងបំពេញភារកិច្ចនៅ ព្រលានយន្តហោះRonald Reagan (អាមេរិក) (រូបថតៈ Reuters) (VOVworld)-រួមជាមួយបណ្តាបញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខនៅតែជាការយកចិត្ត ទុកដាក់ចម្បងរបស់ប្រជាជនអាមេរិក។ តាមការស្ទង់សាធារណមតិរបស់វិទ្យា ស្ថាន Gallup អាមេរិក សរឲ្យឃើញថា ប្រជាជនអាមេរិកចំនួន៥១%បានចែករំ លែកអំពីការព្រួយបារម្ភនេះ។រួមជាមួយគ្នានោះ ប្រជាជនអាមេរិក ក៏បាន សម្តែងក្តីព្រួយបារម្ភណ៍អំពីស្ថានភាពជនអន្ដោប្រវេសន៍ខុសច្បាប់ គឺកើនពី៦% ឡើងដល់៣៩%ប្រៀបនឹងឆ្នាំមុននេះ។ វិទ្យាស្ថាន Gallup បានឲ្យដឹងថា ព្រឹត្តិការណ៍ធំៗមួយចំនួនកើតមានឡើង នៅពិភពលោក ធ្វើឲ្យផ្លាស់ប្តូរឥរិយាបទរបស់ជនអាមេរិកចំពោះរាល់បញ្ហាធំៗ ដែលអាមេរិកកំពុងប្រឈមមុខ។ការវាយប្រហារភេរវកម្មតម្រង់ទៅលើគ្រឹះស្ថានបោះពុម្ភកាសែតនៅក្រុងប៉ារីសរបស់បារាំង និងការរីករាលដាលរបស់ក្រុមជន សកម្មប្រយុទ្ធ IS នៅស៊ីរីនិងអ៊ីរ៉ាក់ ក៏បានជះឥទ្ធិពលទៅលើឥរិយាបទរបស់ ជន អាមេរិក ព្រមទាំងនាំឲ្យមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខផ្ទៃក្នុង។ លើសពី នេះទៅទៀត បណ្តាបាតុកម្មប្រឆាំងជំទាស់ប៉ូលីសស្បែកសបាញ់សម្លាប់ យុវជន ស្បែកខ្មៅម្នាក់នៅរដ្ឋ Missouriនិងបញ្ហាមួយចំនួនទៀត ធ្វើឲ្យកើនឡើងការព្រួយ បារម្ភរបស់ជនអាមេរិកអំពីភាពតានតឹងជាតិសាសន៍៕
Related





