VOV WorldVOV World
ជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវស្លាប់ក្នុងពេលឆ្លងសមុទ្រ
10/12/2015 09:20
(VOVworld)- នាថ្ងៃទី ៩ ធ្នូ នាវាមួយដែលដឹកជញ្ជូនជន ចំណាកស្រុកបានលិច​នៅជិតកោះ​ Farmakosini ប្រទេស ក្រិកក្រោយពេលចាកចេញពីឆ្នេរសមុទ្រទួរគី។ មនុស្ស ចំនួន ១១ នាក់ត្រូវស្លាប់ ក្នុងនោះមានកុមារចំនួន ៥ នាក់និង ១៣ នាក់ទៀតបាត់ខ្លួន។
ជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវស្លាប់ក្នុងពេលឆ្លងសមុទ្រ
ជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវស្លាប់ក្នុងពេលឆ្លងសមុទ្រ (Image: VNA) (VOVworld)- នាថ្ងៃទី ៩ ធ្នូ នាវាមួយដែលដឹកជញ្ជូនជនចំណាកស្រុកបាន លិច​នៅជិតកោះ​ Farmakosini ប្រទេសក្រិកក្រោយពេលចាកចេញពីឆ្នេរ សមុទ្រទួរគី។ មនុស្សចំនួន ១១ នាក់ត្រូវស្លាប់ ក្នុងនោះមានកុមារចំនួន ៥  នាក់និង ១៣ នាក់ទៀតបាត់ខ្លួន។ តាមប្រជាជនក្នុងតំបន់ថា៖ នាវានេះ បានលិចដោយសារដឹកមនុស្សហួសកំរិត។ នេះគឺជាគ្រោះថ្នាក់សម្លាប់ មនុស្សទី ២ ដែល បានកើតមានឡើងក្នុងរយៈពេលពីរថ្ងៃជាបន្តបន្ទាប់នៅ សមុទ្រទួរគី៕​