ជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយយន្តហោះរបស់ ISAF
09/09/2013 07:50
(VOVworld) – ជនស៊ីវិលយ៉ាងតិចបំផុតចំនួន ១០ នាក់ ក្ត្រូវស្លាប់ក្នុងការវាយ ប្រហារដោយយន្តហោះ

កំលាំងជួយឧបត្ថម្ភធានាសន្តិសុខអន្តរជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (ISAF) (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៧ កញ្ញា ជនស៊ីវិលយ៉ាងតិចបំផុតចំនួន ១០ នាក់ ក្នុងនោះមាន នារីនិងកុមារត្រូវស្លាប់ក្នុងការវាយប្រហារដោយយន្តហោះរបស់កំលាំងជួយឧបត្ថម្ភធា នាសន្តិសុខអន្តរជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (ISAF) ដែលបានកើតមានឡើងនៅ ខេត្ត Kunar ភាគខាងជើងប្រទេសនេះ។ ក្នុងសេចក្តី ថ្លែងការបស់ខ្លួន ISAF បានអះ អាងថា៖ ការវាយប្រហារនេះបានកំទេចពួកឧទ្ទាម ចំនួន ១០ នាក់ ហើយកំលាំងនេះ មិនទាន់ទទួលបានព័ត៌មានណាមួយអំពី ការស្លាប់នៃជនស៊ីវិលទេ។ នាបច្ចុប្បន្ន ISAF កំពុងដំណើរការស៊ើបអង្កេតអំពីការចោទប្រកាន់ពោលខាងលើ។ ការស្លាប់របស់ ជនស៊ីវិលជានិច្ចកាលគឺជាបញ្ហាក្តៅគគុកក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Taliban ដែលអាមេរិកបាន ចាប់ផ្តើម។ នេះក៏ជាមូលហេតុដែលធ្វើឲ្យទំនាក់ទំនងរវាង Kabul និងវ៉ាស៊ីនតោនកើតមានភាពតានតឹងជាច្រើនលើក៕
Related





