VOV WorldVOV World
ជនវ៉ែណេស៊ុយអេឡាចំនួន ៥ លាននាក់ចុះហត្ថលេខាលើឯកសារប្រឆាំងអាមេរិក
30/03/2015 08:32
(VOVworld) – នាថ្ងៃទី ២៩ មិនា អភិបាលទីក្រុង Caracas លោក Jorge Rodriguez បានប្រកាសបរិមាណមនុស្សដែល ចូលរួមចុះហត្ថលេខាលើឯកសារប្រឆាំងជំទាស់ អាមេរិក ក្រោយរយៈពេល ១០ ថ្ងៃ យុទ្ធនាការប្រឆាំងជំទាស់ត្រូវ បានបំផុស។
ជនវ៉ែណេស៊ុយអេឡាចំនួន ៥ លាននាក់ចុះហត្ថលេខាលើឯកសារប្រឆាំងអាមេរិក
ជនវ៉ែណេស៊ុយអេឡាចំនួន ៥ លាននាក់ចុះហត្ថលេខាលើឯកសារប្រឆាំងអាមេរិក (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ មិនា អភិបាលទីក្រុង Caracas លោក Jorge Rodriguez បានប្រកាសបរិមាណមនុស្សដែលចូលរួមចុះហត្ថលេខាលើឯកសារប្រឆាំងជំទាស់ អាមេរិក ក្រោយរយៈពេល ១០ ថ្ងៃ យុទ្ធនាការប្រឆាំងជំទាស់ត្រូវបានបំផុស។ លោក Rodriguez បានឲ្យដឹងថា៖ មនុស្សចំនួន ៥ លាននាក់បានចូលរួមយុទ្ធនាការ នេះ។ បន្ទាប់ពីប្រមូលផ្តុំការចុះហត្ថលេខាចំនួន ១០ លាន ឯកសារនេះនឹងត្រូវបាន ប្រធានាធិបតីវ៉ែណេស៊ុយអេឡា លោក Nicolas Maduro ផ្ញើរដល់សមភគីអាមេរិក លោក Barack Obama សំដៅស្នើរឲ្យអ្នកប្រមុខសេតវិមានលុបចោលអនុក្រិដនិតិ ប្រតិបត្តិដែលហៅប្រទេសអាមេរិកឡាទិននេះគឺជាការគំរាមកំហែងចំពោះសន្តិសុខ ជាតិរបស់អាមេរិក។ យុទ្ធនាការពោលខាងលើទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា នៃប្រទេសជាច្រើនលើ ពិភពលោកនិងប្រជាជនវ៉ែណេស៊ុយអេឡា៕