ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
01/02/2016 09:19
(VOV)_អបអរសាទរបក្ស-អបអរសាទរនិទាឃរដូវ -សាមគ្គីភាពសហគមន៍ -ឆ្ពោះទៅស្រុកកំណើត ជាប្រធានបទនៃកម្មវិធីជួបប្រាស្រ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលបានប្រារព្វឡើង នាយប់ថ្ងៃទី៣១មករា នៅទីក្រុងវៀងច័ន្ទ (ឡាវ)។

ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី (VOV)_អបអរសាទរបក្ស-អបអរសាទរនិទាឃរដូវ -សាមគ្គីភាពសហគមន៍ - ឆ្ពោះទៅស្រុកកំណើត ជាប្រធានបទនៃកម្មវិធីជួបប្រាស្រ័យ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីវៀតណាម ដែលបានប្រារព្វឡើង នាយប់ថ្ងៃទី៣១មករា នៅទីក្រុង វៀងច័ន្ទ (ឡាវ)។ ក្នុងបរិយាកាសកក់ក្តៅ បងប្អូនអាណិកជន និងបណ្ដាកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម និងស្ថាប័នដំណាងនានា ជល់កែវជូនពរឆ្នាំថ្មី ច្រៀង បទចម្រៀងនានាលើកសរសើរភាពស្រស់ស្អាតស្រុកកំណើត ប្រទេសជាតិ។ លោកស្រី Nguyen Thi Nuong អាណិកជនវៀតណាមនៅទីក្រុងវៀងច័ន្ទ បានអោយ ដឹងថា៖ “ បណ្ដាស្ថាប័ន ស្ថានទូតបានរៀបចំបុណ្យចូលឆ្នាំថ្មីនេះសំរាប់សហគមន៍ យើងខ្ញុំ ដើម្បីឆ្ពោះទៅស្រុកកំណើត ដើម្បីកូនចៅយើងខ្ញុំបានទទួលបុណ្យចូលឆ្នាំ ថ្មី។ យើងខ្ញុំសប្បាយរីករាយ និងមោទនខ្លាំងណាស់។” ក៏ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស ឥណ្ឌូនេស៊ី សិង្ហបុរីនិងអ៊ីតាលី បានរៀបចំកម្មវិធីទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក២០១៦ផងដែរ៕
Related




