ជនវៀតណាមនៅឯបរទេសទទួលបុណ្យនិទាឃៈរដូវមមែសប្តស័ក
22/02/2015 08:51
(VOVworld)-នាថ្ងៃទី២១កុម្ភៈ (ថ្ងៃទី៣នៃបុណ្យតេត ប្រពៃណីវៀតណាម) គណៈ ប្រតិភូតំណាងអម អ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក WTO និង បណ្តាអង្គ ការអន្តរជាតិនៅ Geneva ស្វិស

(VOVworld)-នាថ្ងៃទី២១កុម្ភៈ (ថ្ងៃទី៣នៃបុណ្យតេតប្រពៃណីវៀតណាម) គណៈ ប្រតិភូតំណាងអមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក WTO និងបណ្តាអង្គ ការអន្តរជាតិនៅ Geneva ស្វិសបានរៀបចំពិធីអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក។ ជនវៀតណាមប្រចាំនៅឯបរទេស និងសិស្សានុសិស្សវៀតណាមនៅស្វិសជាង ២ពាន់ នាក់ រួមជាមួយមន្ត្រីការទូតបានជូនពរគ្នាដោយពាក្យពេជ្រពោពេញអត្ថ ន័យ។ តាងនាមថ្នាក់ដឹកនាំគណៈប្រតិភូ លោក Pham Quoc Tru អនុប្រធាន គណៈ ប្រតិភូអចិន្ត្រៃយ៍វៀតណាម បានរំលឹកឡើងវិញនូវសកម្មភាពកិច្ចការ បទេសមួយចំនួនក្នុងឆ្នាំកន្លងទៅ និងប្រសិទ្ធពរជូនប្រទេសជាតិសម្បូរុងរឿង ក្នុងនិទាឃៈរដូវ ថ្មីនេះ។ ពិធីអំណរឆ្នាំមមែសប្តស័ក២០១៥នៅអាល្លឺម៉ង់ (រូបថតៈ Đức Chung/Vietnam+) ជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង២១កុម្ភៈ ពលករវៀតណាម រាប់រយនាក់ដែលកំពុងធ្វើការនៅមណ្ឌលសេដ្ឋកិច្ចពិសេសម៉ាកាវរបស់ចិន រួម ជាមួយមិត្តភក្តិអន្តរជាតិនានា បានមានការជួបមុខអំណរបុណ្យតេតប្រពៃណី វៀតណាម។ ក្នុងបរិយាកាសកកក្តៅ នាថ្ងៃទី ២១កុម្ភៈ (ថ្ងៃទី៣នៃបុណ្យតេត ប្រពៃណីវៀតណាម) សមាគមមិត្តភាពអាល្លឺម៉ង់ វៀតណាម បានរៀបចំពិធី ទទួលបុណ្យតេតមមែ សប្តស័ក សម្រាប់សមាជិក ដៃគូ មិត្តភក្តិអន្តរជាតិដែល មានក្តីស្រឡាញ់រាប់អាន ជាមួយវៀតណាមប្រចាំនៅអាល្លឺម៉ង់ និងជនវៀត ណាមដែលកំពុងធ្វើការនិង សិក្សានៅអាល្លឺម៉ង់ផងដែរ៕
Related




