ជនវៀតណាមនៅលើទូទាំងពិភពលោក ប្រឆាំងជំទាស់ចិនរំលោភអធិបតេយ្យភាពរបស់វៀតណាម
12/05/2014 08:50
(VOV)_នារសៀលថ្ងៃទី ១១ ឧសភា ជនវៀតណាមជាង៥០០នាក់នៅជប៉ុន បានធ្វើការដង្ហែរក្បួន ប្រឆាំងជំទាស់ចិនដាក់ស្ថានីយខួងប្រេងដោយខុសច្បាប់នៅតំបន់ខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋ្ចកិច្ចផ្តាច់មុខរបស់វៀតណាម។ចូលរួមការដង្ហែរក្បួននេះ មិនគ្រាន់តែមានជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជនជប៉ុនគាំទ្រវៀតណាមទៀតផង។

(VOV)_នារសៀលថ្ងៃទី ១១ ឧសភា ជនវៀតណាមជាង៥០០នាក់នៅជប៉ុន បានធ្វើ ការដង្ហែរក្បួន ប្រឆាំងជំទាស់ចិនដាក់ស្ថានីយខួងប្រេងដោយខុសច្បាប់នៅតំបន់ខ្ពង់ រាបបាតសមុទ្រនិងតំបន់សេដ្ឋ្ចកិច្ចផ្តាច់មុខរបស់វៀតណាម។ចូលរួមការដង្ហែរក្បួន នេះ មិនគ្រាន់តែមានជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជនជប៉ុនគាំទ្រវៀតណាម ទៀតផង។ ជនវៀតណាមនៅលើទូទាំងពិភពលោក ប្រឆាំងជំទាស់ចិនរំលោភអធិបតេយ្យភាពរបស់វៀតណាម(TTXVN) ការធ្វើបាតុកម្មរបស់ជនវៀតណាមត្រូវបានប្រព្រឹត្តទៅលើទូទាំងប្រទេសអាមេរិក ដើម្បីប្រឆាំងជំទាស់សកម្មភាពរបស់ចិន។ នាយប់ថ្ងៃទី ១១ ឧសភា នៅក្នុងការ ធ្វើបាតុកម្មធំមួយនៅមណ្ឌល Eden រដ្ឋធានីវ៉ាស៊ីនតោននិងតំបន់ជិតខាងផ្សេងៗ។ ជនវៀតណាមរាប់រយនាក់បានលើកខ្ពស់បដា និងស្រែកពាក្យស្លោកអះអាងនូវអធិ បតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa និងស្នើថ្នាក់ដឹក នាំចិនត្រូវដកស្ថានីយខួងប្រេងHaiynan Shiyou៩៨១ ចេញពីដែនសមុទ្ររបស់វៀត ណាម។ លោកDavid Ho ប្រធានសមាគមអាជីវកម្មវៀតណាមនៅអាមេរិក បានអះអាងថា៖ “ នេះគឺជាតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងចិនបញ្ជូនស្ថានីយខួង ចូលសមុទ្រវៀតណាម និងមិនអើពើដល់ច្បាប់អន្តរជាតិ។ សកម្មភាពនេះគឺក្រ អឺតក្រ ទមណាស់ ខ្ញុំអរិចិត្តចំពោះបញ្ហានេះយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថា៖ប្រជាជនវៀតណាមទាំង មូល សាមគ្គីភាព ការពារបូរណភាពដែនដីមាតុប្រទេស។” រីឯលោក Nguyen Manh Hung សាស្ត្រាចរ្យគោលនយោបាយកិច្ចការបរទេស អា មេរិក នៃមហាវិទ្យាល័យ George Maison បានអះអាងថា៖ “ ចិនបានមានផែនការ និងយុទ្ធសាស្ត្រនេះពីយូរណាស់មកហើយ ដើម្បីទន្ទ្រាន កាន់កាប់ផ្ដាច់មុខតំបន់សមុទ្រខាងកើត។ និងនេះគឺជាជំហានមួយក្នុងដំណើការនេះ។ នេះគឺជាសកម្មភាពរំលោភដោយចេតនា បំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ វៀតណាម។” សមាគមជនវៀតណាមនៅបារាំងក៏បានចេញសេចក្ដីប្រកាសប្រឆាំងជំទាស់ចិន បាន រំលោភអធិបតេយ្យភាពរបស់វៀតណាម។ សេចក្ដីប្រកាសនេះបានចាត់ ទុក សកម្មភាពឯកតោភាគីរបស់ចិន បានរំលោភយ៉ាងធ្ងន៉ធ្ងរទៅលើអធិបតេយ្យភាពវៀត ណាម គំរាមគំហែងទៅលើសន្តិភាពសន្តិសុខនៅក្នុងតំបន់និងអន្តរជាតិទៀតផង។ សហគមន៍ជនវៀតណាមនៅសិង្ហបុរី ឆែក អាល្លឺម៉ង់…ជាដើម ក៏បាន ប្រឆាំង ជំទាស់សកម្មភាពនេះរបស់ចិននៅសមុទ្រខាងកើត។ ជនវៀតណាមនៅបណ្ដាប្រទេស នេះ បានអំពាវនាវសហគមន៍សាមគ្គីភាព កសាងប្រទេសជាតិកាន់តែខ្លាំងមាំមួន សម្បូរធុធារដែរ៕
Related





