VOV WorldVOV World
ជប៉ុន-កូរ៉េខាងត្បូងខំប្រឹងប្រែងកែលំអរទំនាក់ទំនងទ្វេភាគី
19/07/2013 08:55
(VOVworld) – ក្នុងជំនួបដែលបានរៀបចំឡើង នាថ្ងៃទី ១៨ កក្កដា នៅទីក្រុង តូក្យូ (ជប៉ុន) រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងអនុរដ្ឋមន្ត្រីការ បរទេសទី ១ កូរ៉េខាងត្បូង លោក Kim Kyo Huyn បានឯកភាពថា៖ ប្រទេសទាំង ២ ត្រូវរក្សាការ សន្ទនា សំដៅស្វែងរករាល់វិធានការកែលំអរទំនាក់ទំនងទ្វេភាគីដែលទាក់ទិកដល់ ជំលោះអធិបតេយ្យភាពនិងបញ្ហាប្រវត្តិសាស្ត្រ។
ជប៉ុន-កូរ៉េខាងត្បូងខំប្រឹងប្រែងកែលំអរទំនាក់ទំនងទ្វេភាគី
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida (Image: Vietnamplus) (VOVworld) – ក្នុងជំនួបដែលបានរៀបចំឡើង នាថ្ងៃទី ១៨ កក្កដា នៅទីក្រុង តូក្យូ (ជប៉ុន) រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងអនុរដ្ឋមន្ត្រីការ បរទេសទី ១ កូរ៉េខាង ត្បូង លោក Kim Kyo Huyn បានឯកភាពថា៖ ប្រទេសទាំង ២ ត្រូវរក្សាការសន្ទនា សំដៅ ស្វែងរករាល់វិធានការកែលំអរទំនាក់ទំនងទ្វេភាគី ដែលទាក់ទិកដល់ជំលោះអធិបតេយ្យ ភាពនិងបញ្ហាប្រវត្តិសាស្ត្រ។ក្រៅពីនោះភាគីទាំង ២ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃទំនាក់ទំនងទ្វេភាគីក្នុងការ រក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីឦសាន។ ថ្លែងមតិ ក្នុងជំនួប រដ្ឋមន្ត្រីការ បរទេសជប៉ុន លោក Kishida បានអះអាងថា៖ ជប៉ុននិងកូរ៉េខាងត្បូង គឺជាដៃគូរ និងជាប្រទេសជិតខាងសំខាន់ដែលរួមមានផលប្រយោជន​និងតំលៃជាសារវន្ត រួម។ ដោយហេតុនេះ តូក្យូសង្ឃឹមថា៖ ប្រទេសទាំង​២ នឹងអភិវឌ្ឍន៍ទំនាក់ទំនងតាមរយៈ ការរក្សាកិច្ចសហការយ៉ាងជិតស្និត។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសទី ១ កូរ៉េ​ខាងត្បូង លោក Kim Kyo Huyn បានចាត់ទុកថា៖ ទោះបីជា នៅមាន ការខ្វែងគំនិតមួយចំនួន​ក្តី ប៉ុន្តែ ភាគីទាំង ២ អាចសហការជាមួយគ្នា នាពេល អនាគត ប្រសើនបើ ប្រទេសទាំង ២ មានសុឆ័ន្ទៈសកម្ម៕