VOV WorldVOV World
ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា
01/06/2016 10:05
(VOVworld) – នាថ្ងៃទី​ ១ មិថុនា ទីភ្នាក់ងារសារព័ត៌មាន ជប៉ុន Kyodo បានឲ្យដឹងថា៖ រដ្ឋាភិបាលជប៉ុននិងសម្ព័ន្ធ ភាពកាន់អំណាចមានផែនការកំណត់ថ្ងៃទី​ ១០ កក្កដាខាង មុខ ដើម្បីរៀបចំការបោះឆ្នោតព្រឹទ្ធសភា។
ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា
ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា (Image: VNA) (VOVworld) – នាថ្ងៃទី​ ១ មិថុនា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹង ថា៖ រដ្ឋាភិបាលជប៉ុននិងសម្ព័ន្ធភាពកាន់អំណាចមានផែនការកំណត់ថ្ងៃទី​ ១០ កក្កដាខាងមុខ ដើម្បីរៀបចំការបោះឆ្នោតព្រឹទ្ធសភា។ តាមគំរោង គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រី លោក Shinzo Abe នឹងអនុម័តលើរបៀបវារៈនាប៉ុន្មានថ្ងៃ ខាងមុខ។​ តាមនោះ យុទ្ធនាការចលនា សម្លេងគាំទ្រអាចចាប់ផ្តើម ចាប់ពីថ្ងៃទី ​២២ មិថុនា ខាងមុខ។ ក្នុងការបោះឆ្នោតលើកនេះ សម្ព័ន្ធភាពគណៈបក្សកាន់ អំណាចនឹងត្រូវប្រឈមមុននឹងការចោទប្រកាន់របស់គណៈបក្ស​ ប្រឆាំងនានា ដែលចាត់ទុកថា៖ រដ្ឋអំណាចរបស់នាយរកដ្ឋមន្ត្រី Shinzo Abe ទទួលបរាជ័យ ក្នុងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងរូបីយវត្ថុ  Abenomics សំដៅសា្តរ ឡើងវិញខឿន សេដ្ឋកិច្ចរបស់ជប៉ុនដែលនាំទៅដល់ការពន្យាពេលពេលវេលា បង្កើនពន្ធពីខែ មេសា ឆ្នាំ ២០១៧ ដល់ខែ តុលា ឆ្នាំ ២០១៩៕