ជប៉ុននិងចិនធ្វើការចរចារអំពីបញ្ហាលើសមុទ្រ
15/09/2016 08:12
(VOVworld) - នាថ្ងៃទី ១៤ កញ្ញា បណ្ដាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកបញ្ហាលើសមុទ្ររបស់ជប៉ុននិងចិនបាន ចាប់ផ្តើមការចរចារដែលអូសបន្លាយក្នុងរយៈពេល ២ ថ្ងៃ សំដៅរាំងស្កាត់គ្រោះអាសន្នផ្ទុះឡើងការប៉ះទង្គិច ដោយចៃដន្យលើសមុទ្រ Hoa Tung។

ជប៉ុននិងចិនធ្វើការចរចារអំពីបញ្ហាលើសមុទ្រ (VNA) (VOVworld) - នាថ្ងៃទី ១៤ កញ្ញា បណ្ដាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាលើ សមុទ្ររបស់ជប៉ុននិងចិនបានចាប់ផ្តើមការចរចារដែលអូសបន្លាយក្នុង រយៈពេល ២ ថ្ងៃ សំដៅរាំងស្កាត់គ្រោះអាសន្នផ្ទុះឡើងការប៉ះទង្គិចដោយចៃ ដន្យលើសមុទ្រ Hoa Tung។ ការចរចារត្រូវបានរៀបចំឡើងនៅទីក្រុង Hiroshima ប៉ែកខាងលិច ជប៉ុន ក្នុងកាលៈទេសៈ ភាពតានតឹងកំពុង ឡើងជណ្តើរជុំវិញប្រជុំកោះជំលោះ Senkaku ដែលភាគីជប៉ុនកំពុងគ្រប់ គ្រង ប៉ុន្តែ ភាគីចិនក៏ប្រកាសអធិបតេយ្យភាព ទៅលើប្រជុំកោះនេះហើយ ហៅថា Daoyu។ ខ្លឹមសារសំខាន់ក្នុងការចរចារលើក នេះគឺការអនុវត្ត យន្តការទាក់ទងព័ត៌មានលើសមុទ្រនិងលើអាកាសរវាងមជ្ឈដ្ឋាន មន្ត្រីជាន់ខ្ពស់ការពារជាតិនៃប្រទេសទាំងពីរសំដៅរាំងស្កាត់រាល់ការ បះទង្គិចលើ តំបន់សមុទ្រពោលខាងលើ។ ភាគីទាំងពីរក៏បានពិភាក្សា អំពីលទ្ធភាពចាប់ផ្តើម ការចរចារឡើងវិញអំពីសកម្មភាពធ្វើអាជីវកម្ម ប្រេងឧស្ម័ន្ធនៅសមុទ្រ Hoa Tung ដែលត្រូវបានផ្អាក់ដោយភាពតាន តឹងក្នុងបញ្ហាប្រវត្តិសាស្ត្រនិងជំលោះអាធិបតេយ្យភាព៕
Related





