VOV WorldVOV World
ជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពផ្សារភ្ជាប់ឡើងវិញទំនាក់ទំនងទ្វេភាគី
02/07/2013 08:05
(VOVworld) – នាថ្ងៃទី ១ កក្កដា ជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពផ្សារភ្ជាប់ ឡើងវិញទំនាក់ទំនងទ្វេភាគី បន្ទាប់ពីរាល់ការខ្វែងគំនិតអំពីប្រវត្តិសាស្ត្រ សង្គ្រាមនិងជំលោះជុំវិញប្រជុំកោះដែលភាសាកូរ៉េហៅថា Dokdo និងភាសារ ជប៉ុនហៅថា Takeshima។
ជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពផ្សារភ្ជាប់ឡើងវិញទំនាក់ទំនងទ្វេភាគី
(VOVworld) – នាថ្ងៃទី ១ កក្កដា ជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពផ្សារភ្ជាប់ឡើងវិញ ទំនាក់ទំនងទ្វេភាគី បន្ទាប់ពីរាល់ការខ្វែងគំនិតអំពីប្រវត្តិសាស្ត្រសង្គ្រាមនិងជំលោះជុំវិញ ប្រជុំកោះដែលភាសាកូរ៉េហៅថា Dokdo និងភាសារជប៉ុនហៅថា Takeshima។ ថ្លែងមតិ ក្រោយពីជំនួបទ្វេភាគីនៅខាងក្រៅវេទិការសន្តិសុខតំបន់ អាស៊ាន (ARF) នៅប៊្រុយណេ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់ថា៖ ជំនួបនេះបានបង្កើត គ្រិះស្ថានសំរាប់ការកសាងទំនាក់ទំនង ពហុភាគីនិងឆ្ពោះទៅអនាគតរវាងជប៉ុននិងកូ រ៉េខាងត្បូង។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំង ២ រូបបាន​ឯកភាពអំពីការជំរុញរាល់ជំនួបជាន់ ខ្ពស់ទ្វេភាគី ក្នុងនោះ មានការរៀបចំការសន្ទនារវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe​ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Guen Hye​ នាពេលខាងមុខ៕ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida (Image: Vietnamplus)

More