ជប៉ុននិងអាមេរិកបង្កើនសម្ព័ន្ធមិត្ត
16/01/2014 11:26
(VOVworld) – នាថ្ងៃទី ១៥ មករា មន្ត្រីរដ្ឋាភិបាលជប៉ុន និងអាមេរិកគ្រប់រូបបាន ឯកភាពថា៖ ការបង្កើនសម្ព័ន្ធ មិត្តរវាងប្រទេសទាំង ២ នឹងជួយឧបត្ថម្ភស្ថិរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមទៀត។

ការបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង ២ នឹងជួយឧបត្ថម្ភស្ថិរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមទៀត។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥ មករា មន្ត្រីរដ្ឋាភិបាលជប៉ុននិងអាមេរិកគ្រប់រូបបាន ឯកភាពថា៖ ការបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង ២ នឹងជួយឧបត្ថម្ភស្ថិរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមទៀត។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ ព័ត៌មានបន្ទាប់ពីជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក William Burns នៅវ៉ាស៊ីនតោន អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Nobuo Kishi បាន ឲ្យដឹងថា៖ ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាយ៉ាងច្រើនដែលទាក់ទិនដល់ ចិន។ ក្នុងនោះមានតំបន់ការពារដែនអាកាស (ADIZ) ដែលចិនទើបនឹងបាន បង្កើតលើសមុទ្រ Hoa Tung ផងដែរ។ តាមលោក Kishi ថា៖ នាបច្ចុប្បន្ន ជប៉ុននិងអាមេរិកកំពុងស្វែងរកវិធានការសំដៅជំរុញទំនាក់ទំនងសម្ព័ន្ធមិត្ត រវាងជប៉ុននិងអាមេរិក។ ទន្ទឹមនឹងនោះ បណ្ដារដ្ឋមន្ត្រីជប៉ុនបានពន្យល់បញ្ហា ពោលខាងលើជាមួយសមភាគីអាមេរិកនៅកំរិតផ្សេងៗ។ ភាគីទាំង ២ ក៏បាន ឯកភាពអំពីភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េ ខាងត្បូងដើម្បីទប់ទល់នឹងកម្មវិធីនុយក្លែអ៊ែរនិងកាំជ្រួចរបស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ផងដែរ៕
Related




