ជប៉ុននិងអូត្រាលីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស
19/12/2015 09:01
(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងសមភាគីអូត្រាលី លោក Malcolm Turnbull បាន អះអាងថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស។

ជប៉ុននិងអូត្រាលីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស (Image: VNA) (VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងសមភាគីអូត្រាលី លោក Malcolm Turnbull បានអះអាងថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស។ នេះគឺជាសារជាលើកដំបូងក្នុងសេចក្តី ថ្លែង ការរួមដែលត្រូវបានប្រកាសបន្ទាប់ពីថ្នាក់ដឹកនាំទាំងពីររូបនេះបញ្ចប់ការ ចរចារនៅរដ្ឋធានីតូក្បូ (ជប៉ុន) នាថ្ងៃទី ១៨ ធ្នូ។ នៅការចរចារ ភាគីទាំងពីរបាន សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងពិសេសនេះក៏ដូចជា ការទទួលខុសត្រូវរក្សារសន្តិភាពស្ថេរភាពភាពសម្បូររុងរឿងនៅអាស៊ី-ប៉ាស៊ីហ្វិក និងលើ ពិភពលោក។ នាយករដ្ឋមន្ត្រីទាំងនេះបានស្វាគមន៍ការសម្រេចកិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ហើយសម្តែងនូវជំ នឿជាក់ថា៖ TPP នឹងរួមចំណែកយ៉ាងសកម្មក្នុងស្ថិរភាពនិងភាពសម្បូររុងរឿង ក្នុងតំបន់។ ផ្តោតទៅលើសម្ព័ន្ធភាពយោធាជាមួយអាមេរិក ភាគីទាំងពីរបាន សន្យាជាថ្មីម្តង ទៀតនឹងចូលរួមសម្ព័ន្ធភាពនេះ ព្រមទាំង សម្តែងការគាំទ្រ យ៉ាងខ្លាំងក្លាចំពោះ យុទ្ធសាស្ត្រធ្វើតុល្យភាពឡើងវិញរបស់អាមេរិក។ ទាក់ ទិនដល់បញ្ហានៅសមុទ្រ ខាងកើតនិងសមុទ្រ Hoa Tung ថ្នាក់ដឹកនាំទាំងពីរ រូបបានប្រឆាំងជំទាស់ទង្វើ ចាប់បង្ខំឬផ្លាស់ប្តូរសភាពការណ៍នៅសមុទ្រចំនួន ២ ពោលខាងលើដោយឯតោ ភាគី។ អ្នកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង ពីរបានអំពាវនាវឲ្យភាគីទាក់ទិននានា អត់ធ្មត់អនុវត្តវិធានការបន្ធូស្រាលភាព តានតឹងឲ្យសមស្របនឹងច្បាប់អន្តរជាតិរួម មានគោលការណ៍អាការសចរណ៍ សេរីភាពនិងនាវាចរណ៍៕
Related
More




