ជប៉ុនប្រឆាំងជំទាស់ ចិន អំពីការបើកគេហទំព័រថ្មីដោយអះអាងនូវអធិបតេយ្យភាពនៅសមុទ្រ Hoa Tung
06/10/2020 10:26
(VOVWORLD) - រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ៥ ខែតុលា បានចេញលិខិតតវ៉ាស្ដីពីការដែលចិនបានសង្កត់ធ្ងន់លើសេចក្ដីប្រកាសអធិបតេយ្យភាព របស់ទីក្រុងប៉េ កាំងចំពោះប្រជុំកោះ Senkaku (ចិនហៅថា Diaoyu) នៅសមុទ្រ Hoa Tung តាមរយៈគេហទំព័រថ្មីមួយ។

ប្រធានខុទ្ទកាល័យ គណៈរដ្ឋមន្ត្រីជប៉ុន លោក Kato Katsunobu បានឲ្យដឹងថា ជប៉ុនបានអំពាវនាវឲ្យលុប ចោលគេហទំព័រ ហើយបានអះអាងថា កំពុងគ្រប់គ្រងប្រជុំកោះនេះ ខណៈដែលចិនបានប្រកាស អធិបតេយ្យភាពលើប្រជុំកោះនេះ។ រដ្ឋាភិបាលជប៉ុនអះអាងថាប្រជុំកោះនេះ គឺជាទឹកដីបុរមបុរាណរបស់ជប៉ុន ដោយផ្នែកទាំងខាងប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ លោក Kato Katsunobu បានសង្កត់ធ្ងន់ថា ចិនគ្មានលក្ខណៈគ្រប់គ្រាន់ក្នុងការបង្កើតគេហទំព័រដូច្នេះ អំពីទឹកដីរបស់ជប៉ុន ព្រមទាំងហៅសេចក្ដីប្រកាសអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងថាមិនអាចទទួលយកបានឡើយ៕
Related






