VOV WorldVOV World
ជប៉ុនប្រកាសផែនទីដែលបង្ហាញអធិបតេយ្យភាពនៃប្រទេសនេះចំពោះប្រជុំកោះ ជំលោះ Senkaku
18/03/2015 08:13
(VOVworld) – នាថ្ងៃទី ១៧ មិនា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា៖ ក្រសួងការបរទេសនៃប្រទេសនេះទើបនឹង ប្រកាសផែនទីមួយក្នុងក្រមផែនទីនាឆ្នាំ ១៩៦៩ នៃរដ្ឋាភិបាលចិន ក្នុងនោះ រំលឹកដល់ប្រជុំកោះ Senkaku លើសមុទ្រ Hoa Tung ដោយភាសាជប៉ុន។
ជប៉ុនប្រកាសផែនទីដែលបង្ហាញអធិបតេយ្យភាពនៃប្រទេសនេះចំពោះប្រជុំកោះ ជំលោះ Senkaku
ជប៉ុនប្រកាសផែនទីដែលបង្ហាញអធិបតេយ្យភាពនៃប្រទេសនេះចំពោះប្រជុំកោះ ជំលោះ Senkaku (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ មិនា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា៖ ក្រសួងការបរទេសនៃប្រទេសនេះទើបនឹងប្រកាសផែនទីមួយក្នុងក្រមផែនទីនាឆ្នាំ ១៩៦៩ នៃរដ្ឋាភិបាលចិន ក្នុងនោះ រំលឹកដល់ប្រជុំកោះ Senkaku លើសមុទ្រ Hoa Tung ដោយភាសាជប៉ុន។ នេះគឺជាប្រជុំកោះជំលោះដែលកំពុងស្ថិតក្រោមការត្រួត ពិនិត្យ របស់តូក្យូ ប៉ុន្តែ ភាគីប៉េកាំងក៏បានប្រកាសអធិបតេយ្យភាពទៅលើប្រជុំកោះនេះ និងហៅ​តាមភាសាចិនថា Dao Yu។ ផែនទីពោលខាងលើត្រូវបានចាត់ទុកជាភស្តុតាង ថ្មីបំផុតចំពោះសេចក្តីថ្លែងការណ៍ទីក្រុងតូក្យូដែលបានលើកច្បាស់ថា៖ ប្រជុំកោះនេះ​ត្រូវបានចាត់ទុកជាតំបន់ដែនដីរបស់ជប៉ុនពីយូរណាស់មកហើយ។ ជំលោះអធិបតេយ្យ ភាពជុំវិញប្រជុំកោះដោយភាជប៉ុនហៅថា៖ Senkaku និងភាសាចិនហៅថា៖ Dao Yu គឺជា បញ្ហាមួយដែលធ្វើឲ្យទំនាក់ទំនងរវាងចិននិងជប៉ុនតានតឹងក្នុងរយៈពេលកន្លងទៅ៕