VOV WorldVOV World
ជប៉ុនសន្យាជំរុញរាល់វិធានការណ៍សេដ្ឋកិច្ចនិងអនុម័តលើ TPP
27/09/2016 09:04
(VOVworld) – នាថ្ងៃទី ២៦ កញ្ញា រដ្ឋសភាជប៉ុនបាន បើកសម័យប្រជុំពិសេស ដែលអូសបន្លាយក្នុងរយៈពេល ៦៦ ថ្ងៃ។
ជប៉ុនសន្យាជំរុញរាល់វិធានការណ៍សេដ្ឋកិច្ចនិងអនុម័តលើ TPP
ជប៉ុនសន្យាជំរុញរាល់វិធានការណ៍សេដ្ឋកិច្ចនិងអនុម័តលើ TPP (VNA) (VOVworld) – នាថ្ងៃទី ២៦ កញ្ញា រដ្ឋសភាជប៉ុនបានបើកសម័យប្រជុំពិសេស  ដែលអូសបន្លាយក្នុងរយៈពេល ៦៦ ថ្ងៃ។ ថ្លែងមតិនៅពិធីបើក​ នាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe បានសន្យាជំរុញការអនុម័តលើកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងទិសដៅថ្មីសំដៅបង្កើន កំណើនសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី Abe បានលើកច្បាស់ថា៖ កិច្ចព្រមព្រៀង TPP គឺជាបញ្ហាសំខាន់ក្នុងសម័យប្រជុំរដ្ឋសភាលើកនេះ ហើយបានឲ្យដឹងថែម ទៀតថា នេះគឺជាកូនសោរមួយក្នុងគោលនយោបាយកំណើនសេដ្ឋកិច្ចរបស់ លោក។ ការចូលជាធរមានរបស់កិច្ចព្រមព្រៀង TPP នឹងជាឱកាសធំមួយ ដើម្បីជប៉ុន ទទួលបានតំលៃប្រាក់នាំចេញកសិផលចំនួន ១ ពាន់លានយ៉េន (ស្មើនឹង ១០ ពាន់លានដុល្លាអាមេរិក) ជារៀលរាលឆ្នាំ។ នៅសម័យប្រជុំ រដ្ឋសភាលើកនេះ រដ្ឋាភិបាលជប៉ុនគ្រោងនឹងជំរុញអនុម័តលើបណ្ដា គំរោងច្បាប់ទាក់ទិនដល់ថវិការ រដ្ឋបំពេញបន្ថែមទី ២ សំរាប់ឆ្នាំសារពើ ព័ន្ធនាបច្ចុប្បន្នដែលនឹងបញ្ចប់នាខែមិនាឆ្នាំ ២០១៧ ខាងមុខ៕​