VOV WorldVOV World
ជប៉ុនដាស់តឿនចិនបង្កើតខ្សែទូរស័ព្ទ hotline
10/01/2014 08:31
(VOVworld) – រដ្ឋមន្ត្រីការពារប្រទេសជប៉ុនបានលើក ច្បាស់ថា៖ ជប៉ុន និងចិនត្រូវបង្កើតខ្សែទ័រស័ព្ទ hotline សំដៅដោះស្រាយរាល់ការខ្វែងគំនិតរវាង​ភាគីទាំង ២ លើសមុទ្រ Hoa Tung។
ជប៉ុនដាស់តឿនចិនបង្កើតខ្សែទូរស័ព្ទ hotline
រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន លោក Itsunori Onodera (Image: Vietnam+) (VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតជាមួយបណ្ដាសមភាគីបារាំងនៅ រដ្ឋធានី ប៉ារីស  នាថ្ងៃទី ៩ មករា រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន លោក Itsunori Onodera និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Fumio Kishida បានសង្កត់ធ្ងន់ថា៖ គោលដៅតែមួយគត់របស់តូក្យូគឺការកសាងសន្តិភាពយូអង្វែង នៅអាស៊ី-ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារប្រទេសជប៉ុនបានលើកច្បាស់ថា៖ ជប៉ុន និងចិនត្រូវបង្កើតខ្សែទ័រស័ព្ទ hotline សំដៅដោះស្រាយរាល់ការខ្វែងគំនិតរវាង​ភាគីទាំង ២ លើសមុទ្រ Hoa Tung។ តាមលោក Onodera ថា៖ ទោះបីជា ភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិននៅសេស សល់ក្តី ប៉ុន្តែ តូក្យូនៅចាត់ទុក ចិនជាដៃគូជិតខាងសំខាន់។ ដោយហេតុនេះ ភាគីទាំង ២ គប្បីចាប់ផ្តើម ការសន្ទនាឡើងវិញ៕