VOV WorldVOV World
ជប៉ុនដាស់តឿនអាមេរិកអនុម័តលើ TPP
20/09/2016 10:20
(VOVworld) - នាថ្ងៃទី១៩ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានដាស់តឿនរដ្ឋាភិបាលអាមេរិក បញ្ចុះបញ្ចូលរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) យ៉ាងឆាប់ៗ សំដៅធានាឲ្យកិច្ចព្រមព្រៀងរវាងប្រទេសចំនួន១២នេះចូលជាធរមាននាពេលខាងមុខ។
ជប៉ុនដាស់តឿនអាមេរិកអនុម័តលើ TPP
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១៩ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាន ដាស់តឿនរដ្ឋាភិបាលអាមេរិក បញ្ចុះបញ្ចូលរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) យ៉ាងឆាប់ៗ សំដៅធានាឲ្យកិច្ច ព្រមព្រៀងរវាងប្រទេសចំនួន១២នេះចូលជាធរមាននាពេលខាងមុខ។នៅ ព្រឹត្តិការណ៍មួយដើម្បីផ្សព្វផ្សាយការវិនិយោគចូលក្នុងជប៉ុន​ ដែលបានប្រព្រឹត្តទៅ នៅខាងក្រៅសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអ.ស.ប នោះ នាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានថ្លែងថា ជប៉ុននិងអាមេរិកចាំបាច់ត្រូវសំរេចលើ ការអនុម័តកិច្ចព្រមព្រៀង TPP កាន់តែឆាប់កាន់តែល្អ។ភាពជោគជ័យឬបរាជ័យនៃ កិច្ចព្រមព្រៀងនេះ នឹងកំណត់ទិសដៅឲ្យប្រព័ន្ធពាណិជ្ជកម្មសេរីទូទាំងពិភពលោក  ក៏ដូចជាបរិយាកាសយុទ្ធសាស្ត្រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មុននោះ នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Abe បានជួបសន្ទនាជាមួយបេក្ខ ជន ប្រធានាធិបតីអាមេរិករបស់គណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton។ ខណៈដែលលោក Abe អះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះ TPP ប៉ុន្តែ  លោកស្រី Clinton បន្តប្រឆាំងជំទាស់កិច្ចព្រមព្រៀងនេះ៕