VOV WorldVOV World
ជូនដំណឹងអំពីបំរ៉ែបំរួលនៃខ្យល់ព្យុះ Mujegae
03/10/2015 08:25
(VOVworld) - នាព្រឹកថ្ងៃទី៣ តុលា នៅរដ្ឋធានីហា ណូយរបស់វៀតណាម គណៈ កម្មាធិការមជ្ឈឹមទទួល បន្ទុកបង្ការប្រឆាំងគ្រោះធម្មជាតិបានរៀបចំកិច្ចប្រជុំ អំពី ដំណោះស្រាយទប់ទល់នឹងខ្យល់ព្យុះ Mujeage។
ជូនដំណឹងអំពីបំរ៉ែបំរួលនៃខ្យល់ព្យុះ Mujegae
ព្យាករណ៍ទិសដៅរបស់ខ្យល់ព្យុះ Mujeage (VOVworld) - នាព្រឹកថ្ងៃទី៣ តុលា នៅរដ្ឋធានីហាណូយរបស់វៀតណាម គណៈ កម្មាធិការមជ្ឈឹមទទួលបន្ទុកបង្ការប្រឆាំងគ្រោះធម្មជាតិបានរៀបចំកិច្ចប្រជុំអំពី ដំណោះស្រាយទប់ទល់នឹងខ្យល់ព្យុះ Mujeage។នៅទីនេះ ថ្នាក់ដឹកនាំគណៈកម្មា ធិការបានសង្កត់ធ្ងន់ថា ការងារសំខាន់បំផុតនាបច្ចុប្បន្ននោះគឺប្រមូលផ្ដុំព្រមាន នាវាឲ្យចាកចេញពីតំបន់គ្រោះថ្នាក់។គិតដល់ម៉ោង៦ព្រឹកថ្ងៃទី៣ តុលា​ កម្លាំងកង ទ័ពការពារព្រំដែននៃខេត្តទាក់ទិននានាបានសហការជាមួយរដ្ឋអំណាចតំបន់ ជូន ដំណឹងនិងណែនាំមធ្យោបាយលើសមុទ្រជិត៥៧ពាន់ជាមួយប្រជាជនជាង២៦ម៉ឺន នាក់ ដឹងបំរ៉ែបំរួល ទិសដៅរបស់ខ្យល់ព្យុះដើម្បីម្ចាស់ការទប់ទល់។លោក Tran Quang Hoai អនុប្រធានអគ្គនាយកដ្ឋានធារាសាស្ត្រនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមបានឲ្យដឹងថា៖ “ខេត្តក្រុងទាក់ទិនទាំងឡាយត្រូវបង្កើនការជូនដំណឹងព័ត៌មានអំពីខ្យល់ព្យុះទៅ ដល់ប្រជាជន ធ្វើបច្ចុប្បន្នកម្មព័ត៌មាន ឃ្លាំមើលមធ្យោបាយលើសមុទ្រ ត្រៀមខ្លួន ជាស្រេចសជួយង្គ្រោះ​ នៅពេលមានករណីអាក្រក់កើតមានឡើង។តំបន់ចិញ្ចឹម ជលផលតាមឆ្នេរសមុទ្រនានានៅខេត្ត Quang Ninh ត្រូវយកចិត្តទុកដាក់ជាពិ សេស។នៅលើដី គោក ត្រូវតាមដានបំរ៉ែបំរួលរបស់ខ្យល់ព្យុះ ធានាសុវត្ថិភាព អាយុជីវិតរបស់ប្រជាជន”៕