VOV WorldVOV World
កាណាល់ផ្សាយសម្លេងជាភាសាអង៉គ្លេស២៤/៧រួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភាពលោក
06/11/2015 07:07
(VOVworld)-នាថ្ងៃទី៦វិច្ឆិកា នៅ មជ្ឈមណ្ឌលផ្សព្វផ្សាយជាតិលេខ៥៨វិថី Quan Su ទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម (TNVN)
កាណាល់ផ្សាយសម្លេងជាភាសាអង៉គ្លេស២៤/៧រួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភាពលោក
(VOVworld)-នាថ្ងៃទី៦វិច្ឆិកា នៅ មជ្ឈមណ្ឌលផ្សព្វផ្សាយជាតិលេខ៥៨វិថី Quan Su ទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម (TNVN) បានប្រារព្វពិធី ផ្សព្វផ្សាយកាណាល់ ផ្សាយជាភាសាអង់គ្លេស ២៤/៧។ អញ្ជើញចូលរួមពិធី នេះ មានតំណាងគណៈកម្មា ធិការឃោសនានិងអប់រំមជ្ឈឹម ក្រសួងការបរ ទេស ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ រួមទាំងតំណាងស្ថានទូតប្រចាំនៅវៀត ណាមមួយចំនួនផងដែរ។ អគ្គនា យករងវិទ្យុសម្លេងវៀតណាម លោក Vu Hai ថ្លែងមតិក្នុងពិធី        កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស២៤/៧ត្រូវបាន TNVN ផ្សាយ សម្លេង ចាប់ពីថ្ងៃទី១តុលាឆ្នាំ២០១៥ ជាកាណាល់ផ្សាយឆ្ពោះទៅមិត្តអ្នកស្តាប់ និយាយភាសា អង់គ្លេសក្នុងនិងក្រៅប្រទេស។ ថ្លែងមតិក្នុងពិធីបើក អគ្គនា យករងវិទ្យុសម្លេងវៀត ណាម លោក Vu Hai បានឲ្យដឹងថា៖        “ចំពោះមុខ កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស ២៤/៧ បានផ្សាយ​សម្លេង ពីម៉ោង៦ព្រឹកដល់ម៉ោង១២យប់ លើរលក FM 104mHz នៅ ក្រុងហាណូយ និងផ្សាយ ផ្ទាល់លើកាសែតអេឡិកត្រូនិកវិទ្យុសម្លេងវៀតណាម (vov.vn) និងលើទំព័រវែបសាយ vovworld.vn។ ខ្លឹមសារស្នូលគឺផ្សព្វផ្សាយព័ត៌មាន ស្តីពីសមិទ្ធិនៃកិច្ចការផ្លាស់ប្តូរថ្មី គោលនយោបាយច្បាប់របស់រដ្ឋ និងនាំមក ជូនទស្សនិកជននូវគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច ទឹកដីនិងមនុស្ស វៀតណាមជាដើម”។        កាណាល់ផ្សាយជាភាសាអង់គ្លេស២៤/៧ ស្ថិតក្នុងគំរោងការកសាង កាណាល់ ផ្សាយជាភាសាបរទេសជាតិដែលបាននាយករដ្ឋមន្ត្រីអនុម័ត។ អនុ រដ្ឋមន្ត្រីក្រសួង ព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអះអាងថា៖        “ក្នុងនិន្នាការរួមអភិវឌ្ឍន៍សាព័ត៌មានពហុបែប វិទ្យុសម្លេងវៀតណាមជាស្ថា ប័នសាព័ត៌មានដ៏ធំមួយរបស់រដ្ឋ។ លើវិស័យផ្សាយសម្លេងយើងខ្ញុំបាន វាយតម្លៃ ខ្ពស់ចំពោះសសរទ្រូងទាំងបីរបស់វិទ្យុសម្លេងវៀតណាម គឺកាណាល់ព្រឹត្តិការណ៍ នយោបាយ កាណាល់ផ្សាយសម្លេងសម្រាប់ជនរួមជាតិភាគតិច និង កាណាល់ផ្សាយ ជាភាសាអង់គ្លេស២៤/៧។ ដោយហេតុនេះ ខ្ញុំសង្ឈឹមថា ទឹក ដីនិងមនុស្សវៀតណាម នឹងត្រូវបានមិត្តភក្តិអន្តរជាតិស្គាល់ដល់និងយល់ដឹងកាន់តែច្បាស់”។        តាមគំរោង ចុងឆ្នាំ២០១៦ កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស នឹង ពង្រីកការផ្សាយទៅដល់ទីក្រុង Hue ក្រុង Da Nang និងក្រុងហូជីមិញ ផងដែរ៕