កាណាដាមានគោលការណ៍បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
24/02/2017 10:57
(VOVworld) - រដ្ឋមន្ត្រីកសិកម្មនិងកសិផលកាណាដា លោក Lawrence MacAulay បានឲ្យដឹងថា៖ លោកនឹង អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅវៀតណាម សំដៅបង្កើននិងបើកទូលាយឱកាស សហប្រតិបត្តិការ លើវិស័យនេះ។

កាណាដាមានគោលការណ៍បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម (VNA) (VOVworld) - រដ្ឋមន្ត្រីកសិកម្មនិងកសិផលកាណាដា លោក Lawrence MacAulay បានឲ្យដឹងថា៖ លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅវៀតណាមសំដៅ បង្កើននិងបើកទូលាយឱកាស សហប្រតិបត្តិការលើវិស័យនេះ។ រដ្ឋមន្ត្រី MacAulay បាននាំចេញសេចក្តីប្រកាសពោលខាងលើនៅសន្និសីទប្រចាំឆ្នាំនៃសម្ព័ន្ធកសិកម្ម កាណាដា នាថ្ងៃទី ២៣ កុម្ភៈ នៅរដ្ឋធានី Ottawa។ លោកបានឲ្យដឹងថែមទៀតថា៖ ដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៦ កុម្ភៈ ដល់ទី ១០ មិនា ខាងមុខគឺ សំដៅបង្កើននិងបើកទូលាយ ទំនាក់ទំនងរវាងកាណាដាជាមួយប្រទេសនានាក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម ជាមួយវៀតណាមនិយាយដោយឡែក។ តាមគំ រោងការណ៍ អ្នកប្រមុខផ្នែក កសិកម្មកាណាដានឹងជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជន បទវៀតណាម លោក Nguyen Xuan Cuong ដើម្បីពិភាគ្សា បញ្ហាសំខាន់ៗ៕
Related





