VOV WorldVOV World
កាណាដានឹងអំពាវនាវឲ្យអាមេរិករក្សតួនាទីក្នុងកិច្ចព្រមព្រៀងពហុភាគី
13/11/2016 08:55
(VOVworld) - នាថ្ងៃទី១១ វិច្ចិកា រដ្ឋមន្រ្តីការបរទេស កាណាដាលោក Stephane Dion ឲ្យដឹងថា ប្រទេសនេះ នឹងខំប្រឹងប្រែងបញ្ចុះបញ្ចូលអាមេរិក​ ឲ្យបន្តស្ថិតនៅ ក្នុងវេទិកាពហុភាគីអំពីការប្រឆាំងបម្រែបម្រួល អាកាសធាតុនិងពាណិជ្ជកម្ម ក្រោយពីមហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីនោះ។
កាណាដានឹងអំពាវនាវឲ្យអាមេរិករក្សតួនាទីក្នុងកិច្ចព្រមព្រៀងពហុភាគី
រដ្ឋមន្រ្តីការបរទេសកាណាដាលោក Stephane Dion (រូបថត៖Canadian Government) (VOVworld) - នាថ្ងៃទី១១ វិច្ចិកា រដ្ឋមន្រ្តីការបរទេសកាណាដាលោក Stephane Dion ឲ្យដឹងថា ប្រទេសនេះនឹងខំប្រឹងប្រែងបញ្ចុះបញ្ចូលអាមេរិក​ ឲ្យបន្តស្ថិតនៅក្នុង វេទិកាពហុភាគីអំពីការប្រឆាំងបម្រែបម្រួលអាកាសធាតុនិងពាណិជ្ជកម្ម ក្រោយពី មហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីនោះ។ថ្លែងមតិនៅសន្និ សីទកាសែតលើបណ្ដាញជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានពីប្រទេសអេត្យូពីរដ្ឋមន្ត្រី លោក Dion ឲ្យដឹងថា ថ្នាក់ដឹកនាំអាហ្វ្រិកមួយចំនួនបានសំណូមពរឲ្យលោកឆ្លៀត ប្រើប្រាស់ទំនាក់ទំនងដ៏ស្អិតរមួតរវាង Ottawa និងវ៉ាស៊ីនតោនដើម្បី រក្សាអាមេរិក ស្ថិតនៅក្នុងយន្តការអន្តរជាតិ។ មុននោះ ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី លោក Trump បានប្រកាសថា នឹងដកចេញពីកិច្ចព្រមព្រៀងប៉ារីសនិងក្របខ័ណ្ឌរួមរបស់អ.ស.បស្ដីអំពីបម្រែ បម្រួលអាកាសធាតុ។ក្រៅពីនោះ លោក Trump ក៏បានព្រមានថា នឹងលុបបំបាត់ឬ ធ្វើការចរចារឡើងវិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដែលោកចាត់ ទុកថា មានមាត្រាអវិជ្ជមានមួយចំនួនចំពោះសហគ្រាសនិងពលករអាមេរិកផងដែរ៕