កាណាដាបង្កើនសន្តិសុខនៅច្រកទ្វារព្រំដែនដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍ខុសច្បាប់
23/02/2017 10:59
(VOVworld) – កាណាដាកំពុងជំរុញយ៉ាងខ្លាំងបណ្ដា វិធានការបង្កើនសន្តិសុខនៅ ច្រកទ្វារព្រំដែនជាមួយ អាមេរិកដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍ខុស ច្បាប់ពីប្រទេសជិតខាង។

កាណាដាបង្កើនសន្តិសុខនៅច្រកទ្វារព្រំដែនដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍ខុសច្បាប់ (VNA) (VOVworld) – កាណាដាកំពុងជំរុញយ៉ាងខ្លាំងបណ្ដាវិធានការបង្កើនសន្តិសុខ នៅ ច្រកទ្វារព្រំដែនជាមួយអាមេរិកដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍ ខុស ច្បាប់ពីប្រទេសជិតខាង។ ស្ថាប័នការពារព្រំដែននៃប្រទេសនេះកំពុងដាក់ ពង្រាយ បន្ថែមនូវបុគ្គលិកទៅកាន់ច្រកទ្វារព្រំដែនសំខាន់ៗ។ ក្នុងពេលនោះ គណៈបក្សប្រឆាំងប្រជាធិបតេយ្យថ្មី (NDP) និងក្រុមប្រឹក្សាជនភៀសខ្លួន កាណាដាបានអំពាវនាវឲ្យរដ្ឋាភិបាលដកចេញពីកិច្ចព្រមព្រៀងស្តីពីប្រទេសទី ៣ សុវត្ថិភាពដែលបានចុះហត្ថលេខាជាមួយអាមេរិកពីឆ្នាំ ២០០៤ ដើម្បីជៀស វាងស្ថានភាពជនចំណាកស្រុកត្រូវជ្រើសរើសវិធីឆ្លងដែនខុសច្បាប់។ កាណាដា កំពុងប្រឈមមុខ នឹងរលកជនភៀសខ្លួនពីអាមេរិកដែលស្វែងរកវិធីឆ្លង ដែនខុសច្បាប់ដើម្បីគេចខ្លួន ពីក្រឹត្យរឹងប៉ឹងថ្មីៗនេះរបស់ប្រធានាធិបតី អាមេរិក លោក Donald Trump។ ក្នុងនោះ Manitoba និង Quebec រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុត៕
Related





