កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់
10/11/2015 10:04
(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ កាណាដា លោក John McCallum បានប្រកាសថា៖ ប្រទេស នេះនឹងពិភាគ្សាជាមួយ Jordan លីបង់ និងទួរគីយ៉ាងឆាប់ រហ័សស្តីពីការទទួលជនចំណាកស្រុកចំនួន ២៥ ពាន់នាក់ ដែលកំពុងភៀសខ្លួននៅប្រទេសទាំងនេះនាចុងឆ្នាំ ២០១៥។

កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់ (Image: VNA) (VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍កាណាដា លោក John McCallum បានប្រកាសថា៖ ប្រទេសនេះនឹងពិភាគ្សាជាមួយ Jordan លីបង់ និងទួរគីយ៉ាងឆាប់រហ័សស្តីពីការទទួលជនចំណាកស្រុកចំនួន ២៥ ពាន់នាក់ ដែលកំពុងភៀសខ្លួននៅប្រទេសទាំងនេះនាចុងឆ្នាំ ២០១៥។ លោក John McCallum បានឲ្យដឹងថា៖ Ottawa កំពុងពិនិត្យមើលការប្រើប្រាស់យន្តហោះនាវា និងបណ្ដា មធ្យោបាយយោធាដើម្បីដឹកជញ្ជូនជនចំណាកស្រុកពីប្រទេសចំនួន ៣ ពោលខាងលើទៅកាន់មូលដ្ឋានសឹករបស់កាណាដាឬគ្រួសារគាំពារ។ នាបច្ចុប្បន្ន ការងារត្រៀមរៀនចំនិងផែនការអនុវត្តនឹងត្រូវបានប្រកាសយ៉ាង ឆាប់រហ័ស។ លោកក៏បានប្រកាសថែមទៀតថា៖ កាណាដាបានរួមចំណែក ប្រាក់ចំនួន ៧៥ លានដុល្លាអាមេរិកសំរាប់ស្ថាប័នទទួលបន្ទុកបញ្ហាអន្តោ ប្រវេសន៍ អ.ស.ប. ដើម្បី ដោះស្រាយវិបត្តិជនចំណាកស្រុកនៅស៊ីរីនិង ប្រទេសជិតខាងនានា៕
Related





