VOV WorldVOV World
ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការទូតរវាងវៀតណាមជាមួយឥណ្ឌា
26/05/2015 08:12
(VOVworld)-នាថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំ លើកទី៧នៃ យន្តការពិគ្រោះ យោបល់នយោបាយថ្នាក់
ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការទូតរវាងវៀតណាមជាមួយឥណ្ឌា
(VOVworld)-នាថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំ លើកទី៧នៃ យន្តការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំលើកទី៤ យន្តការសន្ទនាយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌា។ គណៈប្រ តិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបទេសលោក Le Hoai Trung ។ រីឯ ភាគីឥណ្ឌាវិញ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបទេស Anil Wadhwa។ ភាគីទាំងពីរ បានព្រមព្រៀងជម្រុញរាល់វិធានការ សំដៅនាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។         នៅជំនួបនេះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការ លើបណ្តាវេទិការក្នុងតំបន់និងអន្តរជាតិ ជាពិសេសនៅអ.ស.ប អង្គការមិនចូលបក្ស សម្ព័ន្ធ អង្គការពាណិជ្ជកម្មពិភពលោក WTO អាស៊ាននិងវេទិការពហុភាគីផ្សេងៗ ទៀត។ ចំពោះបញ្ហាសមុទ្រខាងកើត ឥណ្ឌាឯកភាពគាំទ្រគោលជំហររបស់វៀត   ណាមនិងអាស៊ាន។ ឥណ្ឌាក៏បានអះអាងថា បន្តកិច្ចសហប្រតិបត្តិការរុករកនិង ធ្វើអាជីវកម្មប្រេងឧស្ម័ននៅតំបន់សមុទ្ររបស់វៀតណាមផងដែរ៕