ការចរចារជាន់ខ្ពស់បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក។
26/07/2013 11:58
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី២៥កក្កដានៅវិមានសរនៅទីក្រុងវ៉ាស៊ីងតោន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីលោក Barack Obama បានជួបចរចារពិភាគ្សាអំពីរាល់បញ្ហាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-អាមេរិកក៏ដូចជាបញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី២៥កក្កដានៅវិមានសរនៅទីក្រុងវ៉ាស៊ីងតោន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីលោក Barack Obama បានជួបចរចារពិភាគ្សាអំពីរាល់បញ្ហា សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-អាមេរិកក៏ដូចជា បញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ នៅការចរចារ ប្រធានាធិបតី Obama និងប្រធានរដ្ឋ Truong Tan Sang បានសំរេចចិត្តបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកដោយផ្អែក ទៅលើគោលការណ៍គោរពធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិគោរព របបនយោបាយឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នា។ ថ្នាក់ ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគជាគ្រឹះស្ថាននិងជាកំលាំងចលកររបស់ដៃគូលើគ្រប់វិស័យរវាងវៀត ណាមជាមួយអាមេរិក ព្រមទាំងអះអាងកិច្ចសន្យាសំរេចការចរចារកិច្ចព្រមព្រៀង សហប្រតិបត្តិការដៃគូអន្តរប៉ាស៊ីហ្វីក (TPP) ក្នុងរយៈពេលឆាប់បំផុតក្នុងឆ្នាំ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីលោក Barack Obama បានជួបចរចារ (whitehouse.gov) ប្រធានាធិបតី Obama បានស្វាគមន៍រាល់សមិទ្ធិដែលវៀតណាមទទួលបាន ក្នុងការផ្លាស់ប្តូរថ្មីសេដ្ឋកិច្ច កត់សម្គាល់ការយកចិត្តទុកដាក់របស់វៀតណាមអំពី ការដែលអាមេរិកទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។ ថ្នាក់ដឹកនាំ ទាំងពីររូបបានឯកភាពបង្កើនកិច្ចសហការលើបណ្ដាវេទិការអន្តរជាតិនិងដំបន់។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងឡើងវិញនូវការគាំទ្រដោះស្រាយជំលោះនៅ សមុទ្រខាងកើតដោយសន្តិវិធីសមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ទន្ទឹម នឹងនោះអះអាងនូវការគាំទ្រគោលការណ៍មិនប្រើប្រាស់អំពើហឹង្សារឺគំរាមកំហែង ប្រើប្រាស់អំពើហឹង្សាដើម្បីដោះស្រាយជំលោះលើសមុទ្រនិងដែនដី។ ប្រធានាធិបតី Obama និងប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ទៅលើតំលៃ នៃការគោរពយ៉ាងពេញលេញសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) រវាងអាស៊ាននិងចិន សារសំខាន់នៃការចាប់ ផ្ដើមចរចារដើម្បីទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយសក្តិសិទ្ធិនៅសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាមួយចំនួននៅមានការខ្វែងគំនិត ក្នុង នោះមានបញ្ហាសិទ្ធិមនុស្ស ដោយមិនទុកឲ្យបញ្ហានេះជិះឥទ្ធិពលដល់ទំនាក់ ទំនងដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ក្រោយការចរចារ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតី Barack Obama បានជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានដើម្បីប្រកាស លទ្ធផលមួយចំនួននៃការចរចារ។ វាយតំលៃខ្ពស់លទ្ធផលនៃការចរចារប្រធានរដ្ឋ Truong Tan Sang បានឲ្យដឹងថា៖ “យើងខ្ញុំបានពិភាគ្សាយ៉ាងម៉ត់ចត់និងស៊ីជម្រៅទំនាក់ទំនងអំពីនយោបាយ កិច្ចការបរទេស អំពីបញ្ហាវិទ្យាសាស្ត្របច្ចេកវិទ្យា សន្តិសុខការពារជាតិ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមដែលបន្សល់ទុកអំពីបញ្ហាជនវៀតណាមនៅអាមេរិកក៏ ដូចជាបញ្ហាសិទ្ធមនុស្ស។ យើងខ្ញុំទទួលបានការឯកភាពខ្ពស់។ ខ្ញុំចាត់ទុកថានេះ ជាមូលដ្ឋានដ៏សំខាន់បង្កើតទំនុកទុកចិត្តនយោបាយដ៏ខ្ពស់បង្កលក្ខណៈងាយស្រួលសំរាប់បញ្ហាទាំងអស់ដែលយកចិត្តទុកដាក់ដូចគ្នា។” ប្រថានាធិបតី Obama ក៏សង្កត់ធ្ងន់ថាចង់ឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដូចជាយថាទស្សសហប្រតិបត្តិការថ្មីលើមូលដ្ឋានបង្កើតដៃគូលើគ្រប់ វិស័យរវាងប្រទេសទាំងពីរតាមរយៈដំណើរទស្សនកិច្ចនៅអាមេរិករបស់ប្រធានរដ្ឋ Truong Tan Sang លើកនេះ។ “ជាថ្មីម្ដងទៀតសូមថ្លែងអំណរគុណលោកប្រធានអំពីដំណើរទស្សនកិច្ចលើក នេះរបស់លោក។ នេះជាឱកាសដើម្បីយើងឈានទៅកិច្ចសហប្រតិបត្តិការដ៏ធំធេង ជាង ក្នុងការបោះជំហានជាបន្តរបស់ប្រទេសទាំងពីរ។ យើងត្រូវបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មវិទ្យាសាស្ត្រក៏ដូចជាវិស័យផ្សេងៗប្រការនោះនឹងនាំមកផលប្រយោជន៍និងភាពសម្បូរុងរឿងសំរាប់ប្រទេសទាំងពីរ។” នាថ្ងៃដ៏ដែលប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនា ជាមួយព្រឹទ្ធសមាជិក Patrick Leahy ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃខ្ពស់តួនាទីរបស់ព្រឹទ្ធសមាជិក Patrick Leahy និងព្រឹទ្ធសភាអាមេរិកក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ថ្លែងអំណរគុណ ដល់ព្រឹទ្ធសមាជិក Patrick Leahy ដែលបានគាំទ្រដំណើរការ ប្រក្រតីនិងអភិវឌ្ឍន៍ទំនាក់ទំនង។ ប្រធានរដ្ឋ Truong Tan Sang ចង់ឲ្យព្រឹទ្ធសមាជិក Patrick Leahy បន្តរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ខាងមុខ ក៏ដូចជាគាំទ្រការបង្កើតយន្តការសន្ទនាប្រចាំឆ្នាំរវាងរដ្ឋសភាទាំងពីរ និង ចង់ឲ្យព្រឹទ្ធសភាអាមេរិកមិនអនុម័តលើបណ្ដាគំរោងច្បាប់សេចក្តីសំរេចចិត្តគ្មាន ផលប្រយោជន៍សំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ។ នារសៀលថ្ងៃទី២៥កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន មានបទថ្លែងមតិនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) អំពី ទំនាក់ទំនងវៀតណាមអាមេរិកក្នុងក្របខ័ណ្ឌអាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “សារដែលខ្ញុំចង់សង្កត់ធ្ងន់ជាមួយអស់លោកលោកស្រីគឺ វៀតណាមចង់ឲ្យប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ រួមដៃរួមចំណែកនិងពូនជ្រុំសំរាប់អាស៊ី-ប៉ាស៊ីហ្វិក មួយសន្តិភាពស្ថិរភាពសកម្មនិងសម្បូររុងរឿង។ ការចរចារជាន់ខ្ពស់បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក។ (vov.vn) ក្នុងឱកាសដំណើរទស្សនកិច្ចនៅអាមេរិករបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ចាប់ពីថ្ងៃទី២៤ដល់២៦កក្កដា ប្រធានាធិបតីអាមេរិក Barack Obama និង ប្រធានរដ្ឋ Truong Tan Sang បានឯកភាពចេញសេចក្តីថ្លែងការណ៍រួមវៀតណាម- អាមេរិក។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានប្រព្រឹត្តទៅក្នុងដំណាក់កាលសំខាន់ចំពោះប្រទេសទាំងពីរឆ្លុះបញ្ជាំងបំណង់រួមកសាងទំនាក់ទំនងឆ្ពោះទៅអនាគតរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានសំរេចចិត្តបង្កើតក្របខ័ណ្ឌមេមួយដើម្បីជំរុញទំនាក់ទំនង។ ប្រធានាធិបតី Barack Obama និងប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ទៅលើបណ្ដាគោលការណ៍ក្នុងទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក ក្នុងនោះគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិគោរពរបបនយោបាយឯករាជ្យអធិបតេយ្យភាពនិងបូរណភាព ដែនដីរបស់គ្នា។ ថ្នាក់ដឹកនាំទាំងពីររូបបានប្រកាសទំនាក់ទំនងដៃគូលើគ្រប់ វិស័យសំដៅរួមចំណែកទៅក្នុងសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងភាព សម្បូររុងរឿងរបស់ប្រទេសនីមួយៗ ក្នុងដំបន់និងលើពិភពលោក៕
Related





