VOV WorldVOV World
ការចរចារអំពីស៊ីរីមិនទទួលបានការលោតផ្លោះទេ
18/05/2016 10:06
(VOV)_ការចរចាររវាងបណ្ដាប្រទេសក្នុងក្រុមអន្តរជាតិជួយឧបត្ថម្ភស៊ីរី (ISSG) នៅ​ទីក្រុង​Vienna(ប្រទេសអូទ្រីស) ដើម្បីបញ្ចប់វិបត្តិនៅស៊ីរី បានបញ្ចប់ហើយក្តី ប៉ុន្តែ​មិនទទួល​បាន​​​ជំហានលោតផ្លោះណាមួយឡើយ។
ការចរចារអំពីស៊ីរីមិនទទួលបានការលោតផ្លោះទេ
ការចរចារអំពីស៊ីរីមិនទទួលបានការលោតផ្លោះទេ (VOV)_ការចរចាររវាងបណ្ដាប្រទេសក្នុងក្រុមអន្តរជាតិជួយឧបត្ថម្ភស៊ីរី (ISSG) នៅ​ទីក្រុង​Vienna(ប្រទេសអូទ្រីស) ដើម្បីបញ្ចប់វិបត្តិនៅស៊ីរី បានបញ្ចប់ហើយក្តី ប៉ុន្តែ​ មិនទទួល​បាន​​​ជំហានលោតផ្លោះណាមួយឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry និង​សមភាគីរុស្ស៊ី លោក Sergei Lavrov បានអោយដឹងថា៖ កិច្ចប្រជុំ​ដោយ លោកទាំងពីររូបនេះ​អញ្ជើញជាអធិបតី បានឯកភាពអំពីបទឈប់បាញ់មួយ ដ៏​ស្ដួច ស្ដើង។ ប៉ុន្តែ អាមេរិកនិងរុស្ស៊ី​ នៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅអំពីការដោះ​ស្រាយ ជំលោះនៅស៊ីរីដដែរ។           នាពេលជាមួយគ្នានោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី( SOHR) បានអោយ​ដឹង ថា៖​ ជំលោះថ្មីដ៏ខ្លាំងក្លាបានកើតមានឡើង រវាងក្រុមពួកឧទ្ទាម Jaish Al Islam និង បណ្ដា​ភាគីដោយ Al Qaeda គាំទ្រ បានបណ្ដាលអោយជនប្រដាប់អាវុធចំនួន​៥០នាក់  និងជន​ស៊ីវិល​​ចំនួន២នាក់ទៀតត្រូវស្លាប់។ បេសកជនពិសេសរបស់អង្គការ​សហប្រ ជាជាតិ ទ​ទួល​បន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mistura ថា៖ លោកមិន​អាចអញ្ជើញ ​រដ្ឋាភិបាល​របស់ប្រធានាធិបតី Bashar Al Assad និងភាគីប្រឆាំងស៊ីរី ​វិលត្រឡប់មក តុចរចារឡើងវិញឡើយរង់ចាំ ​រហូតមកដល់ពេលមានកិច្ចព្រមព្រៀងមួយឈប់បាញ់ គួរអោយទុកចិត្តបានឡើយ៕