VOV WorldVOV World
ការចរចារសន្តិភាពនៅស៊ីរីត្រូវបានចាប់ផ្តើមជាផ្លូវការ
02/02/2016 09:17
(VOVworld) – នាថ្ងៃទី ១ កុម្ភៈ បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក បញ្ហានៅស៊ីរី លោក Staffan de Mitsura បានប្រកាសថា៖ ការចរចារសន្តិភាពនៅ ទីក្រុង Geneva (ស្វីស) សំដៅបញ្ចប់សង្គ្រាមនៅស៊ីរី ត្រូវបានចាប់ផ្តើមជាផ្លូវការ។
ការចរចារសន្តិភាពនៅស៊ីរីត្រូវបានចាប់ផ្តើមជាផ្លូវការ
ការចរចារសន្តិភាពនៅស៊ីរីត្រូវបានចាប់ផ្តើមជាផ្លូវការ (Image: VNA) (VOVworld) – នាថ្ងៃទី ១ កុម្ភៈ បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក បញ្ហានៅស៊ីរី លោក Staffan de Mitsura បានប្រកាសថា៖ ការចរចារសន្តិភាពនៅ  ទីក្រុង Geneva (ស្វីស) សំដៅបញ្ចប់សង្គ្រាមនៅស៊ីរី ត្រូវបានចាប់ផ្តើមជាផ្លូវការ ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Mitsura បានឲ្យដឹងថា៖ ការចរចារ នេះនឹងជួបការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ ប្រជាជនស៊ីរីមានអត្ថប្រយោជ ន៍ទទួលបានលទ្ធផលជាក់ស្តែង។ លោក Mitsura សង្ឃឹមថា៖ ភាគីនានានឹងទទួល បានលទ្ធផលណាមួយមុនថ្ងៃទី ១១ កុម្ភៈ ខាងមុខ។ នាថ្ងៃទី​២ កុម្ភៈ លោក Mitsura បានជួបធ្វើការជាមួយគណៈប្រតិភូរដ្ឋាភិបាលស៊ីរីនិងនារសៀលថ្ងៃដដែលលោក នឹងជួបធ្វើការជាមួយតំណាងរបស់ HNC ដើម្បីពិភាគ្សាដ៏ស៊ីជម្រៅថែមទៀតអំពី បញ្ហាដែលបានដាក់ចេញ។ នាថ្ងៃដដែល អគ្គលេខាធិការ អ.ស.ប. លោក Ban Ki  Moon បានដាស់តឿនភាគីនានាចូលរួមការចរចារនៅទីក្រុង Geneva ដើម្បីជំរុញ ដំណើរការចរចារ។ លោកអំពាវនាវឲ្យភាគីនានាជាពិសេសអ៊ីរ៉ង់អារ៉ាប់ប៊ីសាអូឌីត ឆ្ពោះទៅការខំប្រឹងប្រែងរួមដើម្បីដោះស្រាយវិបត្តិនៅស៊ីរី៕​

More