VOV WorldVOV World
ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមឡើងវិញជាផ្លូវការ
30/07/2013 11:16
(VOVworld) – នាយប់ថ្ងៃទី​ ២៩ កក្កដា ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីនចាប់ផ្តើមឡើងវិញជាផ្លូវការ នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក។
ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមឡើងវិញជាផ្លូវការ
ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីនចាប់ផ្តើមឡើងវិញជាផ្លូវការ នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក។ (Image: VOV Online) (VOVworld) – នាយប់ថ្ងៃទី​ ២៩ កក្កដា ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ចាប់ផ្តើមឡើងវិញជាផ្លូវការ នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក។ នេះគឺជាលទ្ធផលនៃការ ខំប្រឹងប្រែងដោយឥតឈប់ឈររបស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក​ John Kerry ក្នុង រយៈពេល ៥ ខែកន្លងមក។ ក្រុមចរចារ អ៊ីស្រាអែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Tzipi Livni ។ ក្នុងពេលនោះ អ្នកចរចារ លោក Saeb Erekat ដឹកនាំក្រុមចរចារ ប៉ាឡេស្ទីន។ ថ្លែងមតិមុនពេលការចរចារចាប់ផ្តើម រដ្ឋមន្ត្រីការបរទេស John Kerry បាន អំពាវ នាវឲ្យភាគីនានាស្វែងរកសម្លេងរួមដើម្បីឈានទៅសន្តិភាព។ គោលដៅនៃវង់ ចរចារលើកដំបូងនេះគឺ​សំដៅឯកភាពអំពីផែនការមួយសំរាប់វង់ចរចារជាបន្ត។ តាម អ្នកជំនាញការវិភាគថា៖ ការចរចារលើកនេះនឹងជួបការលំបាកជាច្រើន ដោយសារ ភាគីទាំង ២ នៅរក្សារសំណើរបស់ខ្លួន។ ការទាមទារបស់ប៉ាឡេស្ទីនគឺការបង្កើត រដ្ឋឯករាជ្យមួយនៅត្រើយខាងលិច តំបន់ Gaza តំបន់ Jerusalem ខាងជើង និងតំបន់ដែនដីដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់ពីឆ្នាំ ១៩៦៧៕